ព័ត៌មានជាតិ
អ្នកនាំពាក្យ ៖ ការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ បានប្រព្រឹត្តទៅដោយរលូន និងមានសណ្តាប់ធ្នាប់
ការឃោសនាបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី២៣ ខែកក្កដានេះ។ លោកបណ្ឌិត ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នាព្រឹកថ្ងៃទី២៣ ខែកក្កដានេះថា ការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ ដែលបានដំណើរការចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ បានប្រព្រឹត្តទៅដោយរលូន និងមានសណ្តាប់ធ្នាប់ ដោយគណបក្សទាំងអស់ អនុវត្តបានយ៉ាងត្រឹមត្រូវ តាមការណែនាំរបស់ គ.ជ.ប។
លោកបណ្ឌិត ហង្ស ពុទ្ធា បានថ្លែងយ៉ាងដូច្នេះថា «បាទ! អ្វីៗគឺប្រព្រឹត្តទៅជាប្រក្រតី ហើយក្នុងនោះគណបក្សនយោបាយ ដែលបានឈរឈ្មោះហ្នឹង គឺលោកមានការត្រៀមខ្លួន និងមានការប្រុងប្រយ័ត្ន ចំពោះបញ្ហាកូវីដ-១៩ ហើយ គ.ជ.ប មានការណែនាំអំពីបញ្ហានេះដែរ»។ លោកថា គណបក្សនយោបាយទាំង៤ ដែលបានឈរចូលរួមការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ គឺបានអនុវត្តល្អប្រសើរនូវអ្វីដែល គ.ជ.ប បានដាក់ចេញ។

សូមជម្រាបថា ការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ មានរយៈពេល៨ថ្ងៃ គឺចាប់ផ្តើមពីថ្ងៃទី១៦ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ចាប់ពីម៉ោង៦ និង០០ព្រឹក ដល់ម៉ោង១០ និង០០យប់។ គ្រប់សកម្មភាពឃោសនាបោះឆ្នោត ត្រូវបញ្ចប់២៤ម៉ោង មុនថ្ងៃបោះឆ្នោត។ ចំណែកការបោះឆ្នោត នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកក្កដា ឆ្នាំ២០២១ខាងមុខនេះ។ គណបក្សនយោបាយចំនួន៤ នឹងចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតនេះ រួមមាន៖ គណបក្សប្រជាជនកម្ពុជា, គណបក្សយុវជនកម្ពុជា, គណបក្សហ៊្វុនស៊ិនប៉ិច, និងគណបក្សសញ្ជាតិកម្ពុជា។
គួរឲ្យដឹងថា ក្រុងបូកគោក នៃខេត្តកំពត ត្រូវបានបង្កើតឡើង ដោយកាត់យកឃុំចំនួន៣ ពីស្រុកទឹកឈូគឺ ឃុំបឹងទូក ឃុំកោះតូច និងឃុំព្រែកត្នោត។ ការរៀបចំរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលក្រុងបូកគោ ត្រូវអនុលោមតាមច្បាប់ ស្ដីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ៕ (ដោយ)៖ ឃួន សុភ័ក្រ

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


