ព័ត៌មានជាតិ
ប្រកាសបង្កើត និងដាក់ឲ្យដំណើរការ រដ្ឋបាលក្រុងបូកគោ នៃខេត្តកំពត ជាផ្លូវការ!
រដ្ឋបាលខេត្តកំពត នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ បានប្រារព្ធពិធីប្រកាសបង្កើត និងដាក់ឲ្យដំណើរការរដ្ឋបាលក្រុងបូកគោ ក្រោមអធិបតីភាពលោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត ដោយមានការអញ្ជើញចូលរួមពីសំណាក់ អភិបាលរងខេត្ត ព្រះរាជអាជ្ញា ប្រធានសាលាដំបូងខេត្តកំពត លោកឧត្តមសេនីយ៍ មេបញ្ជាការកងកម្លាំង ប្រដាប់អាវុធទាំង៣ ប្រភេទ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១កន្លងទៅនេះ បានចេញអនុក្រឹត្យប្រកា សតែងតាំងលោកស្រី ងិន ផលរ័ត្ន ជាអភិបាលក្រុងបូកគោដែលទើបបង្កើតថ្មី។ កន្លងមកលោកស្រី ងិន ផលរ័ត្ន មានឋានន្តរសក្កិ ឧត្តមមន្រ្តីថ្នាក់លេខ៥ នៃក្របខ័ណ្ឌមន្រ្តីគ្រប់គ្រង រដ្ឋបាលទីស្តី ការគណៈរដ្ឋមន្រ្តី។

លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានអបអរសាទ ចំពោះលោក-លោកស្រីសមាជិក ក្រុមប្រឹក្សាក្រុងបូកគោ ដែលត្រូវបាន សមាជិកក្រុមប្រឹក្សាសង្កាត់ ផ្តល់សេចក្តីទុកចិត្ត បោះឆ្នោតជ្រើសរើស ដើម្បីដឹកនាំ និងគ្រប់គ្រងរដ្ឋបាលក្រុងបូកគោ ឲ្យបន្តអភិវឌ្ឍន៍រីកចំរើន លើគ្រប់វិស័យបន្ថែមទៀត។
លោកថា ក្នុងនាមរដ្ឋបាលខេត្តសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងមានសមត្ថកិច្ច និងប្រជាពលរដ្ឋទូទាំងក្រុងបូកគោ នឹងរួមសាមគ្គីសហការគ្នា ខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការកសាង និងអភិវឌ្ឍន៍ក្រុងបូកគោ ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ រួមមាន៖ ការផ្តល់សេវាសាធារណៈ ការអភិវឌ្ឍមូលដ្ឋាន កិច្ចខិតខំស្វែងយល់ និងដោះស្រាយបញ្ហាប្រឈមនានា របស់ប្រជាពលរដ្ឋ ការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។

សកម្មភាពខាងលើនេះ គឺជាការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការលើកកម្ពស់សុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងក្រុងបូកគោ ដែលទើបបង្កើតថ្មី ជាពិសេសការយកចិត្តទុកដាក់ ចូលរួមយ៉ាងសកម្ម និងប្រកបដោយភាពម្ចាស់ការ ក្នុងការអនុវត្តវិធានការ របស់រាជរដ្ឋាភិបាលក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រក្រុងបូកគោ នៃខេត្តកំពត។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាល បានសម្រេចបង្កើត ក្រុងបូកគោ នៃខេត្តកំពត តាមរយៈអនុក្រឹត្យលេខ ៣៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ដោយកាត់យកឃុំចំនួន៣ ពីស្រុកទឹកឈូ គឺឃុំបឹងទូក ឃុំកោះតូច និងឃុំព្រែកត្នោត ដោយសារស្ថានភាពស្រុកទឹកឈូ មានភូមិសាស្ត្រផ្ទៃដីធំទូលាយ និងមានប្រជាពលរដ្ឋរស់នៅច្រើន ដែលធ្វើឲ្យអាជ្ញាធរស្រុក ជួបការលំបាក ក្នុងការគ្រប់គ្រងរដ្ឋបាល ការផ្តល់សេវាសាធារណៈ សេវារដ្ឋបាលនានា ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ៕ (ដោយ)៖ ឃួន សុភ័ក្រ


-
សន្តិសុខសង្គម៤ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច២ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា
-
ព័ត៌មានជាតិ១ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ១ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ


