កូវីដ-១៩
សិប្បកម្មទឹកត្រីខាងត្បូងសាលាសង្កាត់ព្រែកប្រា ត្រូវបានបិទទ្វារបន្ទាប់ពីកម្មករឆ្លងកូវីដ
ភ្នំពេញ ៖ សិប្បកម្មផលិតទឹកត្រីដែលស្ថិតនៅតាមបណ្តោយផ្លូវ៣៦៩ភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រូវបានបិទទ្វារនៅវេលាថ្ងៃត្រង់ថ្ងៃទី៧ខែសីហាដោយសារតែមានកម្មករឆ្លងជំងឺកូវីដ១៩។

យោងតាមសេចក្តីរាយការណ៍ពីលោកស្រី ជួប ស៊ីយ៉ុន ចៅរងទី១សង្កាត់ព្រែកប្រា បានឲ្យដឹងថា កាលពីថ្ងៃរសៀលថ្ងៃទី៦ខែសីហាកន្លងទៅក្រុមគ្រូពេទ្យបង្អែកខណ្ឌច្បារអំពៅ បានចុះមកយកសំណាកទៅលើកម្មករចំនួន២២នាក់ដែលបំរើការនៅសិប្បកម្មទឹកត្រីដែលស្ថិតនៅខាងត្បូងសាលាសង្កាត់ព្រែកប្រាបន្ទាប់ពីមានកម្មករម្នាក់បានឆ្លងជំងឺកូវីដ១៩។បន្ទាប់ពីយកសំណាកពីកម្មករទាំង២២នាក់រួចមកគ្រូពេទ្យបានសម្រេចឲ្យបិទខ្ទប់ទីតាំងសិប្បកម្មនេះទាំងមូលដើម្បីទប់ស្កាត់ការឆ្លងរាលដាលដល់សហគមន៍។

តាមប្រជាពលរដ្ឋរស់នៅក្បែរសិប្បកម្មខាងលើបាននិយាយថា អាចមានអ្នកពាក់ព័ន្ធទៅលើបងប្អូនកម្មករទាំង២២នាក់ មុនពេលដឹងថា មានអ្នកកើតជំងឺកូវីដក្នុងសិប្បកម្មនេះ។ ដូច្នេះបើសិនជាបងប្អូនសាច់ញាតិកម្មករទាំង២២នាក់បើសិនជាមានអាការៈមិនស្រួល សូមរួសរាន់ទៅពិនិត្យសំណាកជាបន្ទាន់ដើម្បីងាយស្រួលក្នុងការព្យាបាលឆាប់ជាសះស្បើយ៕
ដោយ ៖ នរា

-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


