ព័ត៌មានអន្ដរជាតិ
WHO បង្ហាញតម្រុយ ប្រភពដើម នៃជំងឺ កូវីដ-១៩
នៅក្នុងការទទួលស្គាល់ដ៏គួរឲ្យភ្ញាក់ផ្អើល អ្នកស្រាវជ្រាវរបស់អង្គការសុខភាពពិភពលោកបាននិយាយថា អ្នកជំងឺកូវីដទីសូន្យ អាចត្រូវបានចម្លងរោគដោយសត្វប្រចៀវ ខណៈពេលកំពុងធ្វើការនៅក្នុងមន្ទីរពិសោធន៍ទីក្រុង អ៊ូហាន។

លោកវេជ្ជបណ្ឌិត Peter Ben Embarek ដែលដឹកនាំបេសកកម្មស្វែងរកការពិតទៅកាន់ប្រទេសចិន បានធ្វើការអះអាងបែបនេះ បើទោះបីជាពីដំបូង បានច្រានចោលទ្រឹស្តីនៃការលេចធ្លាយចេញពីមន្ទីរពិសោធន៍ថាជារឿងមិនទំនងទាល់តែសោះ នៅក្នុងការស៊ើបអង្កេតបឋមរបស់ WHO ក៏ដោយ។
លោកបានប្រាប់ទូរទស្សន៍ TV2 ថា វីរុសនេះ អាចឆ្លងដល់អ្នកវិទ្យាសាស្ត្រឬបុគ្គលិកមន្ទីរពិសោធន៍ ដែលកំពុងធ្វើការជាមួយសត្វប្រចៀវនៅមន្ទីរពិសោធន៍ទីក្រុង អ៊ូហាន។

លោក Ben Embarek និយាយថា “បុគ្គលិកម្នាក់ដែលឆ្លងមេរោគក្នុងករណីនេះ គឺដោយសារតែការយកសំណាកដែលធ្លាក់មក។ នេះគឺជាទីកន្លែង ដែលមេរោគឆ្លងដោយផ្ទាល់ពីសត្វប្រចៀវមកមនុស្ស។ ក្នុងករណីនោះ វានឹងក្លាយជាបុគ្គលិកមន្ទីរពិសោធន៍ មិនមែនជាអ្នកភូមិ ឬអ្នកផ្សេងទៀត ដែលមានទំនាក់ទំនងជាមួយសត្វប្រចៀវជាប្រចាំនោះទេ។ ដូច្នេះវាពិតជាស្ថិតនៅក្នុងប្រភេទដែលអាចកើតមាន”។
គួរបញ្ជាក់ថា វិទ្យាស្ថានសិក្សាមេរោគទីក្រុងអ៊ូហាន មានទីតាំងស្ថិតនៅជិតកន្លែងដែល ករណីវីរុសដំបូងត្រូវបានគេរាយការណ៍នៅផ្សារគ្រឿងសមុទ្រមួយ ក្នុងទីក្រុងអ៊ូហានប្រទេសចិន។ វិទ្យាស្ថាននេះ មានឯកទេសក្នុងការសិក្សាអំពីមេរោគកូរ៉ូណាដែលមានមូលដ្ឋានលើសត្វប្រចៀវ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ The Sun
ចុចអាន៖ WHO ឲ្យលុបបំបាត់នយោបាយតាមដានប្រភពដើមកូវីដ និងរកវិធីទប់ស្កាត់ការរាលដាលជំងឺឆ្លងនៅពេលអនាគត
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


