ជីវិតកម្សាន្ដ
ក្រសួងវប្បធម៌ចាត់ទុកមរណភាពព្រឹទ្ធាចារ្យ រស់ សេរី ជាការបាត់បង់ធនធានមនុស្សដ៏កម្រ
ក្រសួងវប្បធម៌និងវិចិត្រសិល្ប:បានសម្តែងការចូលរួមរំលែកទុក្ខដ៏សោកសៅនិងក្រៀមក្រំបំផុតសម្រាប់ក្រុមគ្រួសារលោកគ្រូ រស់ សេរី ព្រឹទ្ធាចារ្យក្បាច់គុណល្បុក្កតោខ្មែរដែលបានទទួលមរណភាព។

នៅក្នុងលិខិតចូលរួមរំលែកទុក្ខរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្ប:បានចាត់ទុកមរណភាពព្រឹទ្ធាចារ្យ រស់ សេរី ជាការបាត់បង់ធនធានមនុស្សដ៏កម្រ ដែលខិតខំថែរក្សាសិល្ប:និងវប្បធម៌ជាតិតាមរយ:ការបើកសាលាគុណល្បុក្កតោខ្មែរដើម្បីជួយបណ្តុះបណ្តាលក្មេងជំនាន់ក្រោយឲ្យបានស្គាល់និងជួយថែរក្សាសិល្ប:ក្បាច់គុណខ្មែរ។
សូមបញ្ជាក់ថា លោកគ្រូ រស់ សេរី បានទទួលមរណភាពដោយសារជំងឺរោគគាពាធស្ថិតនៅមន្ទីរពេទ្យខេត្តសៀមរាប កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។

តាមរយ:ដំណឹងនេះ បានធ្វើឲ្យមហាជនជាច្រើនរួមទាំងសិស្សរបស់លោកគ្រូ រស់ សេរី សម្តែងការរន្ធត់ចិត្តជាមួយការផ្ញើសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា

-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


