សុខភាព
ចំណុចសំខាន់ទាំង៥ គួរដឹង ទាក់ទងស្ថានភាពមនុស្ស ក្រោយចាក់វ៉ាក់សាំងកូវីដ
ខាងក្រោមនេះជាកត្តា ៥ចំណុចដែលអ្នកប្រហែលមិនទាន់ដឹង បន្ទាប់ពីបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩រួច៖
១. ស្រ្តីមានប្រព័ន្ធភាពស៊ាំឆ្លើយតបនឹងវ៉ាក់សាំងបានល្អ

យោងតាមប្រភពពី Gavi បានចុះផ្សាយថា ប្រសិទ្ធភាពនៃវ៉ាក់សាំងបង្ការកូវីដ-១៩ មានលទ្ធផលជាវិជ្ជមានចំពោះស្ត្រី និងធ្វើឱ្យប្រព័ន្ធភាពស៊ាំឆ្លើយតបនឹងវ៉ាក់សាំងបានល្អជាងបុរស។
ក្រោយចាក់វ៉ាក់សាំងកូវីដរួច គេបានតាមដានអាការមួយចំនួនកើតមានលើស្ត្រី និងរកឃើញថា វ៉ាក់សាំងមានការរីកលូតលាស់ក្នុងកម្រិតដែលល្អមួយចំពោះរាងកាយមនុស្សស្រី។ មូលហេតុមកពីកត្តាភេទរបស់ស្ត្រីតែម្ដងដែលរួមមាន អ័រម៉ូនអេស្ត្រូសែន ប្រូចេស្ទ័ររ៉ូន តេស្តូស្តេរ៉ូន ដែលអ័រម៉ូនអេស្ត្រូសែនមាននាទីយ៉ាងសំខាន់ក្នុងការជួយជំរុញការវិវត្តន៍របស់ថ្នាំបង្ការ ខណ:ពេលដែលអ័រម៉ូនតេស្តូស្តេរ៉ូនអាចជាអ្នកទប់ស្កាត់វីរុស។
២. ស្ត្រីច្រើនជួបនឹងអាការមិនស្រួលខ្លួនច្រើនជាងបុរស

សាស្ត្រាចារ្យជំនាញផ្នែកវ៉ាក់សាំង លោក Anthony Harnden មកពីសាកលវិទ្យាល័យ Oxford និយាយថា ក្រោយចាក់វ៉ាក់សាំង ផលប៉ះពាល់បន្ទាប់បន្សំរួមមាន ឈឺដៃ ក្តៅខ្លួន គ្រុនញាក់ និងឈឺក្បាល ហាក់ដូចជាកើតមានចំពោះស្ត្រីនិងនារីវ័យក្មេងច្រើនជាងបុរស។ ទោះយ៉ាងណា សាស្រ្តាចារ្យរូបនេះបញ្ជាក់ថា វ៉ាក់សាំងអាចមានផលរំខានលើស្រ្តីក៏ពិតមែន តែស្ថិតក្នុងលក្ខខណ្ឌស្រាលប៉ុណ្ណោះ។
៣. មនុស្សវ័យចំណាស់និងកុមារមិនសូវជួបផលរំខានលើរាងកាយទេ

បើប្រៀបធៀបទៅនឹងមនុស្សពេញវ័យផ្សេងទៀត មនុស្សវ័យចាប់ពី ៦០ ឆ្នាំឡើង រួមទាំងកុមារក្រោម ១២-១៧ឆ្នាំ ហាក់មិនសូវមានអាការក្តៅខ្លួន ឬមានផលរំខានលើរាងកាយដទៃទៀតនោះទេ ក្រោយចាក់វ៉ាក់សាំងជំងឺកូវីដ-១៩រួច។ នេះបើតាមទិន្នន័យលើការសិក្សាមួយធ្វើឡើងនៅប្រទេសជប៉ុន ចុះផ្សាយដោយសារព័ត៌មាន Daily Star។
៤. មនុស្សមានប្រព័ន្ធភាពស៊ាំខ្សោយ ត្រូវការពេលយូរដើម្បីផលិតអង់ទីគ័រ

មនុស្សដែលមានជំងឺប្រចាំកាយដូចជា ជំងឺលើសឈាម ជំងឺសួត ជំងឺបេះដូង ជំងឺធាត់ និងជំងឺទឹកនោមផ្អែម សុទ្ធតែអាចចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។ ប៉ុន្តែផ្អែកតាមការស្រាវជ្រាវនាពេលកន្លងមក បានឱ្យដឹងថា ប្រព័ន្ធភាពស៊ាំរបស់អ្នកជំងឺរ៉ាំរ៉ៃទាំងនេះ អាចបង្កើតអង់ទីគ័រយឺត និងទំនងមិនមានរយៈពេលយូរដូចបុគ្គលដែលគ្មានជំងឺឡើយ។ ប្រភពពី Daily Mail ចុះផ្សាយថា ប្រសិទ្ធភាពវ៉ាក់សាំងចំពោះអ្នកមានប្រព័ន្ធភាពស៊ាំខ្សោយ ទំនងបន្តមានចន្លោះពី ៤-៦ខែ។
៥. វ៉ាក់សាំងពុំមានប្រសិទ្ធភាពចំពោះអ្នកទើបជាសះស្បើយពីកូវីដ-១៩ថ្មីៗ

កាលពីពេលថ្មីៗនេះ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងសារខ្លីមួយអំពីអ្នកដែលបានជាសះស្បើយពីជំងឺកូវីដ-១៩ ទាំងអស់ ពុំចាំបាច់ក្នុងការចាក់វ៉ាក់សាំងនោះទេ ដោយលើកហេតុផលថា សរីរាង្គរបស់អ្នកជំងឺមានប្រព័ន្ធការពារក្នុងខ្លួនគ្រប់គ្រាន់សម្រាប់ទប់ទល់នឹងវីរុសកូវីដ-១៩ ទើបអាចជាសះស្បើយពីជំងឺមួយនេះបាន។ ដូច្នេះទោះបីទៅចាក់ក្រោយពេលទើបជាភ្លាមៗ ក៏ថ្នាំបង្ការមិនផ្ដល់ប្រយោជន៍អ្វីចំពោះរាងកាយឡើយ ព្រោះសរីរាង្គមានអង់ទីគ័រការពាររួចទៅហើយ។ យ៉ាងណាមិញ លោកស្រីវេជ្ជបណ្ឌិតបញ្ជាក់ថា រយៈពេលចន្លោះពី ៦-៨ខែ ក្រោយជាសះស្បើយពីជំងឺកូវីដ-១៩ អ្នកទាំងនោះអាចទទួលចាក់វ៉ាក់សាំងបាន៕
អត្ថបទ៖ សន្យា
ចុចអាន៖ រកឃើញរោគសញ្ញាបន្ថែម កើនដល់ ២១ កើតឡើងលើអ្នកចាក់វ៉ាក់សាំង២ដូស ហើយឆ្លងកូវីដ
ចុចអាន៖ កុំឲ្យសង្ស័យ! លោកជំទាវ ឱ វណ្ណឌីន បញ្ជាក់ច្បាស់ៗ ក្រុមមនុស្ស១ប្រភេទ ពុំចាំបាច់ចាក់វ៉ាក់សាំងដូសទី៣
-
សន្តិសុខសង្គម៥ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៣ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា
-
ព័ត៌មានជាតិ២ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ២ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ


