Connect with us

ព័ត៌មានជាតិ

រដ្ឋាភិបាល​​បញ្ជា​ឲ្យ​ទិញ​តាង៉ែន​ពី​​កសិករក្រីក្រ តែ​មិន​ទិញ​ពី​ចម្ការ​ឧកញ៉ា​នោះទេ

បានផុស

នៅ

ក្រោយ​រដ្ឋាភិបាល​​ប្រកាស​ឲ្យ​ក្រុម​ការងារ​ ដែល​មាន​នាយឧត្តមសេនីយ​ ហុីង ប៊ុនហៀង​ ដឹកនាំកម្លាំងទៅប្រមូលទិញផ្លែមៀនប៉ៃលិន​ (តាង៉ែន) ពីកសិករ ប្រមុខរដ្ឋាភិបាល​ក៏​បាន​ដាក់​បទ​បញ្ជា​ឲ្យ​ប្រមូល​ទិញ​តែ​ពី​កសិករ​ក្រីក្រដាំ​ដុះ​ដោយ​ផ្ទាល់​តែ​ប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​តេជោ ហ៊ុន សែន​ បាន​ដាក់​បទ​បញ្ជាយ៉ាង​ដូច្នេះ​ថា “ឯកឧត្តម​ ហុីង ប៊ុនហៀង ឯកឧត្តម ងួន រតនៈអភិបាលខេត្តបាត់ដំបង លោកជំទាវបាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ត្រូវចងចាំពាក្យ ទិញពីកសិករ សំដៅដល់កសិករក្រីក្រដែលដាំមៀនដោយផ្ទាល់ ដែលមិនអាចរកទីផ្សារបាន។ ម្ចាស់​ចំការមៀនរបស់មន្ត្រីទាំង​សុីវិល ទាំង​កងកម្លាំងប្រដាប់អាវុធឬរបស់ឧកញ៉ា អ្នកឧកញ៉ា​ ឬអ្នកជំនួញត្រូវរកទីផ្សារដោយខ្លួនឯង។

សម្តេច​ថ្លែង​សង្កត់ធ្ងន់់​ថា សម្តេ​ច​អាច​ដាក់​បញ្ចាំផ្ទះយកលុយទៅទិញពីកសិករ ដែលកំពុងជួបការលំបាក តែពុំមានលទ្ធភាពជួយដល់ម្ចាស់ដី ដែលមានចំការមៀនច្រើននោះទេ​ សុំការយោគយល់ផង។

នៅពេលប្រមូលទិញ ប្រមុខ​រដ្ឋាភិបាល​គ្រោង​យកទៅចែកជូនកងទ័ព នគរបាល អាវុធហត្ថ គ្រូពេទ្យ អ្នកជំងឺដែលកំពុងធ្វើចត្តាឡីស័កទទួលទានដោយមិនគិតថ្លៃ។ នេះជាវិធីដោះទាល់ក្នុងកាលទេសៈដ៏លំបាកកុំឱ្យកសិករក្រីក្រខាតបង់ធ្ងន់ធ្ងរពេក ហើយសម្តេច​នាយករដ្ឋមន្រ្តី​ក៏មិនប្រើថវិកាជាតិដើម្បីទិញនោះដែរ។

ប្រមុខ​រដ្ឋាភិបាល​សម្តេច​តេជោ ក៏​ណែនាំ​ឲ្យ​ក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម អភិបាលខេត្តបាត់ដំបងនិងប៉ៃលិន ត្រូវខិតខំដោះស្រាយរកទីផ្សារជូនកសិករ ជាដំណោះសម្រាប់រយៈពេលខាងមុខ។

គួរ​បញ្ជាក់​ថា​ មៀន​ប៉ៃលិន​មាន​ដាំដុះ​ច្រើន​ម៉ឺន​ហិកតានៅ​ខេត្ត​ប៉ៃលិន បាត់ដំបង និង​បន្ទាយមានជ័យ ដែល​ឆ្នាំនេះ​ចាល់មិនអាច​នាំចេញទៅ​ទីផ្សារ​ថៃ​បាន។ កន្លង​ទៅ​ថៃ​បាននាំចូល​មៀន​ប៉ៃលិន​ពី​ខ្មែរ នាំ​ទៅលក់បន្ត​នៅ​ទីផ្សារ​ប្រទេស​ចិន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

សន្តិសុខសង្គម២១ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

សន្តិសុខសង្គម១៣ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ព្យុះ Wipha នឹងវាយប្រហារប្រទេសថៃ ពេញទំហឹង

Sokha Hotels

ព័ត៌មានពេញនិយម