Connect with us

សុខភាព

វិបត្តិ Delta ស្វែងយល់ឲ្យមែនទែន ពីភាពខុសគ្នារវាងផ្ដាសាយនិងរលាកសួត ចៀសវាងទុកយូរនាំធ្ងន់ធ្ងរ

បានផុស

នៅ

រោគសញ្ញានៃជំងឺផ្តាសាយទូទៅ ជាធម្មតាប៉ះពាល់ដល់ប្រជាជនភាគច្រើន យ៉ាងតិចម្តងក្នុងមួយឆ្នាំ។ វាគឺជាការឆ្លងមេរោគ ដែលប៉ះពាល់ដល់ផ្លូវដង្ហើមខាងលើ។ មេរោគផ្សេងៗគ្នាជាច្រើនអាចបង្ក​ឲ្យ​មាន​ជំងឺ​ ប៉ុន្តែជា​ទូទៅ​ក្នុងរយៈពេលពីរបី​សប្ដាហ៍។ រោគ​សញ្ញារួមមានច្រមុះហៀរសំបោរ ​ក្អក​ ឈឺក្បាល ​កកស្ទះ​ និង​​ក្តៅខ្លួន។ ភាព​ធ្ងន់ធ្ងរ​នៃ​រោគសញ្ញាអាច​ខុសគ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មាន​អារម្មណ៍​ទូទៅ​ដូចជា​​ នៅក្នុងខ្លួនងងុយតែដេក ហើយឈឺសាច់ដុំ អាចមានការហូរទឹក​រំអិល​តាម​ច្រមុះ​នឹង​កាន់​តែក្រាស់​ ហើយប្រែពណ៌ទៅជាពណ៌លឿងឬបៃតង ​នៅពេលដែលជំងឺ​វិវត្តន៍។ ការ​ឆ្លង​មេរោគ​បន្ទាប់បន្សំដែលអាចកើតមាន រួម​មានការបង្ក​ឲ្យ​មានការវាយប្រហារ​ដោយ​ជំងឺ​ហឺត រលាក sinusitis ស្រួច​ស្រាវនៃប្រព័ន្ធ otitis ឬការឆ្លងក្នុងត្រចៀក​ និង​រលាក​បំពង់​ក​ជាដើម។

មូលហេតុ​នៃ​ជំងឺ​ផ្ដាសាយ​ទូទៅ​ឆ្លង​លឿន មនុស្សម្នាក់​អាចឆ្លង​ជំងឺ​ផ្ដាសាយ​ដោយ​គ្រាន់តែនៅ​ជិតមនុស្ស​ដែល​កណ្ដាស់ ​ឬ​ក្អក ​ឬប្រសិនបើ​ចាប់ដៃជាមួយអ្នកឆ្លង។ ជា​ពិសេស​គឺការ​ប៉ះ​នឹងទ្វារចូល​ដែល​មាន​មេរោគ​ឆ្លង​ពីអ្នក​ឆ្លង។ ការ​ព្យាបាល​​អាច​ប្រើ​ឱសថ​ក្នុង​ផ្ទះ​រួមមាន ​ផឹកទឹក​ឲ្យ​បាន​ច្រើន ​ខ្ពុរមាត់​ជាមួយ​ទឹក​អំបិល ​និង​ប្រើ​ថ្នាំ​ក្អក​ដើម្បី​បំបាត់ការឈឺបំពង់ក។ អាស្រ័យ​លើភាព​ធ្ងន់ធ្ងរ​នៃ​ការ​វាយប្រហារ​ជំងឺ​ផ្ដាសាយ​ ធម្មតា​អាច​ចំណាយពេលពី ២ ទៅ ១៤ថ្ងៃ។​

ចំណែក​ជំងឺ​រលាក​សួត​ គឺ​ជា​បាក់តេរី​វីរុស​ឬ​ផ្សិត​នៅ​ក្នុង​ធម្មជាតិ វា​អាច​ប៉ះពាល់​ដល់​សួត​មួយ​ឬ​ទាំងពីរ។ ការ​បង្ក​រោគ​បណ្ដាល​ឲ្យ​ថង់​ខ្យល់​នៅ​ក្នុង​សួត ​បំពេញ​ដោយ​ខ្ទុះ​ឬសារធាតុរាវ។ ជំងឺ​រលាក​សួត​សំដៅ​ទៅ​លើ​ប្រភេទ​នៃ​ជំងឺ​រលាក​សួត​ដែល​បណ្ដាល​មក​ពី​ការ​ឆ្លង​បាក់តេរី​ ដែល​បំផ្លាញ​ស្រទាប់​ខាងក្នុង​នៃ​ប្រព័ន្ធ​ដង្ហើម​រួម​ទាំង​បំពង់​ក ​សួត ​និង​បំពង់ខ្យល់​ ដែល​បណ្ដាល​មក​ពី​បាក់តេរី Mycoplasma pneumoniae ។

រោគសញ្ញា​នៃ​ជំងឺ​រលាកសួត​ រួមមាន​ឈឺបំពង់ក អស់កម្លាំង ឈឺក្បាល ក្តៅខ្លួន និងក្អក​ ដែល​កាន់​តែ​អាក្រក់​ទៅៗ ខ្លះអាចបង្ហាញពីការ​ដកដង្ហើមឬក្អួត។ មនុស្សម្នាក់​ក្នុងចំណោមមនុស្ស​បីនាក់ដែល​វិវត្ត​ទៅ​ជា​ជំងឺ​នេះ​នឹង​រីករាលដាលរហូតដល់រលាកសួតពេញខ្លួន។ វាអាចមានរយៈពេល​ ១ ទៅ ៤​ សប្ដាហ៍។ បើអាការ​ស្រាល​មិនបាច់​ស្វែងរក​ជំនួយ​ពីគ្រូពេទ្យ​ឡើយ ​ហើយ​រោគ​សញ្ញានឹងជា​សះស្បើយ​ដោយ​ខ្លួនឯង​ បន្ទាប់ពី​មួយ​ខែ។ ប៉ុន្តែ​បើរោគសញ្ញា​នៃ​គ្រុន​ក្ដៅ​ ផ្ដាសាយ ​និង​ក្អក​ នៅតែ​មាន​រយៈពេល​លើស​ពី ១​ សប្ដាហ៍ ​គឺ​ត្រូវ​តែ​ធ្វើ​តេស្ត​រោគវិនិច្ឆ័យ ​ដើម្បី​ចៀសវាង​ផល​វិបាក​នៅ​ពេល​ក្រោយ។ នៅ​ពេល​ធ្វើ​រោគ​វិនិច្ឆ័យ ​ការ​ព្យាបាល​នឹង​ឆាប់​ជា​សះស្បើយ​លឿន​។

បើ​អ្នក​ឈឺ​មិន​បាន​ព្យាបាល ​១ ភាគ ៣ នៃអ្នក​ជំងឺ​ប្រឈម​នឹង​ការ​វិវត្ត​ទៅជា​ជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ។ ផល​វិបាក​ផ្សេង​ទៀត​អាច​រួមមាន​ជំងឺ​រលាក​ខួរក្បាល​ ឬ​ហើម​ខួរក្បាល ​ភាព​ស្លេកស្លាំង hemolytic ដែល​បណ្ដាល​ឲ្យ​មាន​ការ​ថយ​ចុះ​កោសិកា​ឈាម​ក្រហម ​នៃ​រាងកាយ​ មុខងារ​ខ្សោយ​តម្រងនោម ​ដែល​នាំ​ឲ្យ​មាន​បញ្ហា​តម្រងនោម​ និង​បញ្ហា​ស្បែក​លេចឡើង​ជា​កន្ទួល៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖medical

ចុចអាន៖វិបត្តិ Delta កុំប្រហែស តាមដានឲ្យជាប់រឿងសំបោរហៀរ ក៏អាចបញ្ជាក់ពីអាការក្នុងរាងកាយធ្ងន់ឬស្រាល

ចុចអាន៖មានទម្លាប់ចឹងសោះ! បានចេះតែឈឺមិនលោះពេលនៅសម័យ Delta នេះ

ចុចអាន៖ឈប់ខ្លាច! វ៉ាក់សាំងដូសទី ៣ នឹងបង្កើតអង់ទីគ័របានពេញលេញ ដើម្បីវាយបំបែក Delta ឲ្យចៀសឆ្ងាយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម