ព័ត៌មានជាតិ
អំណោយប្រគល់ជូនគ្រូពេទ្យ២២នាក់ នៅស្រុក២ក្នុងខេត្តស្វាយរៀង ចំពោះបេសកកម្មប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ
ឯកឧត្តមបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង តំណាងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តស្វាយរៀង នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ បាននាំយកអំណោយ និងស្បៀងអាហារ ព្រមទាំងថវិកាជូនដល់ក្រុមគ្រូពេទ្យជួរមុខ នៃស្រុកប្រតិបត្តិស្វាយទាប ចំនួន ២២នាក់ និង១២នាក់ នៃស្រុកប្រតិបត្តិជីភូ ដែលមានវិជ្ជមានកូវីដ១៩ ក្នុងបេសកម្មប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ។
ឯកឧត្តមបណ្ឌិត កែរ រដ្ឋា បានថ្លែងនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលជានិច្ចកាលលោកជំទាវតែងតែយកចិត្តទុកដាក់និងគាំទ្រដល់ក្រុមគ្រូពេទ្យទាំងអស់ ដែលបានខិតខំក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ដោយមិនខ្លាចការនឿយហត់។
ឯកឧត្តមបណ្ឌិតបានបញ្ជាក់ថា លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានផ្ដល់អំណោយជាស្បៀងនិងថវិកាដល់ក្រុមគ្រូពេទ្យជួរមុខដែលឆ្លងជំងឺកូវីដ១៩ ចំនួន ៦២នាក់ នៅតាមបណ្ដាស្រុកប្រតិបត្តិ និង មន្ទីរពេទ្យ ខេត្ត ដើម្បីឲ្យមន្ទីរសុខាភិបាលខេត្ត នាំយកទៅចែកជូនផ្ទាល់ដៃផងដែរ។

ឯកឧត្តមបណ្ឌិត បានថ្លែងការកោតសរសើរ នូវកិច្ចខិតខំប្រឹងប្រែងនិងការលះបង់របស់មន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ដោយបានបំពេញការងារយ៉ាងសស្រាក់សស្រាំក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយការលះបង់នេះ ថ្នាក់ដឹកនាំនៃមន្ទីរសុខាភិបាលខេត្ត ក៏ដូចជារដ្ឋបាលខេត្ត នឹង ចងចាំមិនអាចបំភ្លេចបានឡើយ នូវគំរូវីរភាពដ៏អង់អាចក្លាហានក្នុងការចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ និងបញ្ជាក់ឲ្យឃើញថាកងទ័ពអាវស បានចូលរួមយ៉ាងសកម្មជាមួយទឹកចិត្តដ៏អង់អាច ដើម្បីសង្គ្រោះជីវិតប្រជាពលរដ្ឋកម្ពុជា។
ឯកឧត្តមបណ្ឌិតក៏បានផ្ដាំផ្ញើឲ្យមន្ត្រីសុខាភិបាលទាំងអស់ ត្រូវបង្កើននូវការយកចិត្តទុក្ខដាក់បន្ថែមទៀតលើសុវត្ថិភាព និងការការពារខ្លួនឲ្យមានប្រសិទ្ធិភាពខ្ពស់ ក្នុងអំឡុងពេលព្យាបាលអ្នកជំងឺ ។ ក្នុងឱកាសនោះដែរ ឯកឧត្ដមបណ្ឌិត កែរ រដ្ឋា បានជម្រាបជូនថា ដោយសារការខិតខំប្រឹងប្រែង និងមានផែនការច្បាស់លាស់របស់គណៈអភិបាលខេត្ត ដែលមានមន្ទីរសុខាភិបាលខេត្តជាសេនាធិការ និងមានការចូលរួមពីមន្ទីរស្ថាប័ន សមត្ថកិច្ចពាក់ព័ន្ធ និងមានការគាំទ្រពីក្រសួង សុខាភិបាល ប្រមុខរាជរដ្ឋាភិបាលជាពិសេសមានការណែនាំផ្តល់យោបល់ និងឧបត្ថម្ភជាច្រើន ពីសំណាក់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តស្វាយរៀង រួមទាំងការចាក់វ៉ាក់សាំង ប្រជាពលរដ្ឋសឹងទាំងអស់ផង ធ្វើឲ្យជំងឺកូវីដ១៩ នៅក្នុងខេត្តស្វាយរៀងមានថមថយយ៉ាងច្រើនសឹងតែថ្ងៃខ្លះគ្មាន។



ឯកឧត្តមបណ្ឌិតក៏បានផ្ដាំផ្ញើឲ្យមន្ត្រីសុខាភិបាលទាំងអស់ត្រូវបង្កើននូវការយក ចិត្តទុក្ខដាក់បន្ថែមទៀតលើសុវត្ថិភាព និងការការពារខ្លួនឲ្យមានប្រសិទ្ធិភាពខ្ពស់ ក្នុងអំឡុងពេលព្យាបាលអ្នកជំងឺ។ អំណោយដែលផ្តល់ជូនគ្រូពេទ្យក្នុងម្នាក់ៗទទួលបាន ៖ ថវិកា ១លានរៀល, មី១កេស, ទឹក ផ្លែឈើ ១កេស , ទឹកដោះគោឆៅ ១ឡូ, ស្ករស ១គីឡូក្រាម, ទឹកសុទ្ធ ១កេស, ទឹកសម្លាប់មេរោគ ៥លីត្រ, ម៉ាស់ ១០០ , និង សាប៊ូ ៤ដុំ៕
អត្ថបទ៖ ភក្ដី

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី