ព័ត៌មានជាតិ
កសិដ្ឋានចិញ្ចឹមបង្កងចិត្តស្រីអូន ភូមិចំការឃ្លៃ ពេល ៣ ឆ្នាំកន្លងមកនេះខិតខំចិញ្ចឹមបង្កងទទួលបានជោគជ័យ
លោកស្រី ទុយ សុផានី ម្ចាស់កសិដ្ឋានចិញ្ចឹមបង្កងអូស្ត្រាលី នៅភូមិចំការឃ្កៃ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ នៅព្រឹកថ្ងៃទី២២ ខែសីហានេះ បានឱ្យដឹងថា ឆ្លងកាត់ការយក ចិត្តទុកដាក់នួវបទពិសោធន៍ជាក់ ស្តែងក្នុងការចិញ្ចឹមបង្កងអូស្ត្រាលី រយៈពេល៣ ឆ្នាំកន្លងមកនេះ កសិដ្ឋានចិញ្ចឹមបង្កងរបស់លោកស្រីត្រូវបានអតិថិជនគាំទ្រ កាម៉ង់ទិញដូរទាំងបង្កងសាច់ និងពូជបង្កងជាច្រើនម៉ឺនក្បាល ធ្វើឱ្យកសិដ្ឋានចិញ្ចឹមបង្កងរបស់លោកស្រី និងលោក នង ណារិទ្ធ ជាស្វាម៉ី រកចំណូលផាត់ថ្លៃដើមចំណីបង្កងចេញ បានប្រមាណពី ៤ ទៅ ៥ លានរៀល ក្នុង១ ខែៗ ដែលអាចផ្គត់ផ្គង់ជីវភាពរស់នៅក្នុងគ្រួសារបានល្អប្រសើរ។

លោកស្រី ទុយ សុផានី បានបញ្ជាក់ឱ្យដឹងទៀតថា ដើមឡើយកសិដ្ឋានចិញ្ចឹមបង្កងនេះមានអាងចិញ្ចឹមបង្កងតែ ៤ អាង ប៉ុណ្ណោះ។ ក្រោយមកដោយសារការខិតខំរៀនសូត្រនូវបច្ចេកទេស និងបទពិសោធន៍ជាក់ ស្ដែងជាបន្តបន្ទាប់មក ធ្វើឱ្យគុណភាព និងលទ្ធផលនៃការបង្កាត់កូនបង្កងមានកំណើនទ្វេឡើងធ្វើឱ្យកសិដ្ឋានចិញ្ចឹមបង្កងរបស់គាត់បង្កើនអាងចិញ្ចឹមបង្កងសរុបបាន ១២ អាង និងស្រះចិញ្ចឹមបង្កងបាន ២ ស្រះ ថែមទៀត។

លោក នង ណារិទ្ធ ត្រូវជាស្វាមី លោក ស្រី ទយ សុផានី ម្ចាស់កសិដ្ឋានចិញ្ចឹមបង្កង បានបញ្ជាក់ឱ្យដឹងដែរថា ចំពោះការផ្គត់ផ្គង់បង្កងជូនអតិថិជនវិញ ក្នុងមួយខែៗ កសិដ្ឋានលោកអាចផ្គត់ផ្គង់បង្កងសាច់បានចន្លោះពី ៤០ ទៅ ៥០ គីឡូ ដែលក្នុងមួយគីឡូថ្លៃពី ២៥ ដុល្លារ ទៅ ៣០ ដុល្លារ តាមបង្កងតូចតាមធំ។
ចំណែកបង្កងមេពូជវិញ បានផ្គត់ផ្គង់ជូនអតិថិជន ប្រមាណពី ១០០ទៅ ១២០ ក្បាល ក្នុងមួយៗខែ ដោយក្នុងមួយក្បាលមានតម្លៃ ៥ ដុល្លារ។

ចំពោះសភាពការណ៍ជំងឺកូវីដ១៩ វិញ មិនបានប៉ះពាល់ដល់ការលក់ ដូរបង្កងសាច់ ឬបង្កងមេពូជឡើយដោយមានអតិថិជនជិតឆ្ងាយបានកំម៉ង់ទិញជាហូរហែមិនដាច់ឡើយ។
ជាមួយ និងការលក់មេពូជបង្កងអូស្ត្រាលីនេះដែរ កសិដ្ឋានរបស់លោកនៅនូវបានជួយផ្ដល់នូវការប្រឹក្សាអំពីបច្ចេកទេសនៃការចិញ្ចឹមបង្កងអូស្ត្រាលី ជូនអតិថិជនដែលបានជាវមេពូជទៅចិញ្ចឹមផងដែរតាំងពីដើមដៃ រហូតដល់ពេលប្រ មូលផលដោយមិនលាក់លៀមបច្ចេកទេសនោះឡើយ។

ដោយឡែកក្រៅពីការចិញ្ចឹមបង្កងអូស្ត្រាលី នៅក្នុងកសិដ្ឋានរបស់លោកបច្ចុប្បន្ន ក៏មានចិញ្ចឹមមាន់ស្រែ ចិញ្ចឹមទា និងកំពុងចិញ្ចឹមកង្កែបបង្កាត់យកកូនលក់ផងដែរ ដើម្បីបង្កើនមុខរបរឲ្យបានច្រើន មានគ្រប់រដូវកាល សំរាប់ផ្គត់ផ្គង់តម្រូវការរបស់អតិថិជននៅក្នុងមូលដ្ឋាន៕ ដោយ៖ ឈៀងថារិទ្ធ


-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន