Connect with us

ព័ត៌មានអន្ដរជាតិ

លោក Trump សារភាពថា នឹងចាកចេញពីសេតវិមានទាំងពិបាក

បានផុស

នៅ

កាលពីថ្ងៃព្រហស្បតិ៍ (ថ្ងៃសុក្រនៅកម្ពុជា) លោកប្រធានាធិបតី Donald Trump បាននិយាយថា វាជារឿងពិបាកណាស់ក្នុងការទទួលស្គាល់បរាជ័យប៉ុន្តែលោកបានសារភាពថា លោកនឹងចាកចេញពីសេតវិមាននៅពេល ពេលវេលាមកដល់ប្រសិនបើតំណាងអ្នកបោះឆ្នោតជ្រើសរើសលោក Joe Biden។

ទោះបីជាយ៉ាងណាក៏ដោយ គាត់មិននិយាយថាតើគាត់នឹងចូលរួមពិធីស្បថចូលកាន់តំណែងរបស់គូប្រជែងដែរឬអត់នោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃបុណ្យ Thanksgiving លោកប្រធានាធិបតីបានទទួលសំណួរដំបូងពីប្រព័ន្ធផ្សព្វផ្សាយចាប់តាំងពីការបោះឆ្នោត។

លោក Trump និយាយនៅឯសេតវិមានថា វានឹងក្លាយជារឿងពិបាកបំផុតក្នុងការទទួលយកបរាជ័យពីព្រោះយើងដឹងថាមានការក្លែងបន្លំយ៉ាងខ្លាំង។

លោកប្រធានាធិបតីបាននិយាយថា លោកនឹងចុះចេញនៅថ្ងៃស្បថចូលកាន់តំណែងប្រសិនបើតំណាងអ្នកបោះឆ្នោតបានជ្រើសរើសគូប្រជែងរបស់គាត់។

នៅពេលត្រូវបានសួរថាតើគាត់នឹងចាកចេញដើម្បីធានាឲ្យមានការផ្ទេរអំណាចដោយសន្តិវិធីដែរឬទេ? លោក Trump បានប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមានថា “ខ្ញុំប្រាកដជាចុះចេញ។ អ្នកដឹងរឿងនេះហើយ”។

ប៉ុន្តែលោកក៏បានព្រមានផងដែរថា វានឹងជាកំហុសមួយសម្រាប់អង្គអ្នកបោះឆ្នោតក្នុងការជ្រើសរើសលោក Biden នៅពេលពួកគេជួបគ្នានៅថ្ងៃទី១៤ខែធ្នូ។

លោកប្រធានាធិបតីបាននិយាយថា “ប្រសិនបើពួកគេធ្វើដូចនេះ ពួកគេនឹងធ្វើខុស”។

លោក Trump បាននិយាយខ្លាំងៗក្នុងព្រឹត្តិការណ៍សារព័ត៌មានហើយចំណុចមួយ នៅពេលត្រូវបានគេចោទសួរអំពីមូលហេតុដែលគាត់នឹងយល់ព្រមទទួលស្គាល់បរាជ័យ គាត់ខឹងសម្បាយ៉ាងខ្លាំងចំពោះអ្នកយកព័ត៌មានម្នាក់ដោយចង្អុលដាក់ហើយនិយាយថា “ខ្ញុំជាប្រធានាធិបតីសហរដ្ឋអាមេរិក។ កុំនិយាយជាមួយប្រធានាធិបតីតាមរបៀបនេះ”៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម