Connect with us

ព័ត៌មានជាតិ

បុរសវ័យចំណាស់ម្នាក់ ដើរដួលសន្លប់សង្ស័យកូវីដ១៩

បានផុស

នៅ

មានការភ្ញាក់ផ្អើលមួយបានកើតឡើងដោយសារបុរសវ័យ ៦៣ ឆ្នាំម្នាក់ ដើរដួលសន្លប់នៅក្បែរផ្លូវដែលប្រជាពលរដ្ឋសង្ស័យថាផ្ទុកជំងឺកូវីដ១៩ ត្រូវបានរាយការណ៍ដល់អាជ្ញាធរ និងក្រុមគ្រូពេទ្យជំនាញយកសំណាកវិភាគ។   

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីយប់ថ្ងៃទី ២៤ ខែសីហាឆ្នាំ ២០២១ នៅចំណុចភូមិណាអូង ក្នុងឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។         បុរសរូបនេះ ឈ្មោះ ពូ ហ៊ួត មានទីលំនៅមិនពិតប្រាកដ រស់​នៅ​ក្នុងស្រុកសៀមប៉ាង។

លោក សំ ប៊ុនធឿន អភិបាលរងស្រុកសៀមប៉ាង បានឱ្យដឹងថា បុរសខាងលើត្រូវបានក្រុមគ្រួសារ មិនទទួលស្គាល់ ព្រោះគាត់មានប្រពន្ធច្រើន ហើយគ្មានការទទួលខុសត្រូវ ចំពោះក្រុមគ្រួសារ ទើបដើរផ្ដេសផ្ដាសមិនចូលផ្ទះ ធ្វើឱ្យក្លាយខ្លួនទៅជាវិកលចារឹក ដើរដេកដួលសន្លប់តាមផ្លូវនេះ ដោយសារគ្មានអាហារបរិភោគ ត្រូវបានប្រជាពលរដ្ឋបានរាយការណ៏ សង្ស័យខ្លាចបុរសខាងលើផ្ទុកជំងឺកូវីដ១៩ ទើបរាយការណ៍ទៅកាន់អា​ជ្ញា​ធរ។     

លោកបន្តថាក្រោយរាយការណ៍ត្រូវបានក្រុមគ្រូពេទ្យជំនាញមកយកសំណាកវិភាគតេស្តរហ័សពុំមានវិជ្ជមាន​កូវីដ១៩ នោះទេ ហើយបានដឹកយកមកសង្គ្រោះ នៅមណ្ឌលសុខភាពស្រុកសៀមប៉ាង៕ ដោយ៖ ងិន លីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម