សុខភាព
ពិតអត់ គេងមិនគ្រប់គ្រាន់ប៉ះពាល់ដល់សុខភាពសួត?
ការគេងមានសារសំខាន់ណាស់ចំពោះសុខភាពរបស់យើងទាំងមូល រួមមានដំណើរការត្រឹមត្រូវនៃប្រព័ន្ធផ្លូវដង្ហើមផងដែរ។ ពិតណាស់ សរីរាង្គផ្លូវដង្ហើមចម្បង គឺសួតរបស់យើង ពីព្រោះវាផ្លាស់ប្ដូរឧស្ម័ន និងស្រូបយកខ្យល់ចេញចូល។ យ៉ាងណាមិញ វិបត្តិនៃការគេងជះឥទ្ធិពលអវិជ្ជមានដល់ផ្លូវដង្ហើមរបស់យើងយ៉ាងធ្ងន់ធ្ងរ។ ហេតុនេះហើយ គ្នាយើងគប្បីគេងឲ្យបានយ៉ាងតិច៨ម៉ោងក្នុងមួយថ្ងៃ ដើម្បីពង្រឹងមុខងារសួតប្រកបដោយប្រសិទ្ធភាព។
១. ការគេងមិនគ្រប់គ្រាន់ កាត់បន្ថយមុខងាររបស់សួត

យោងតាមការសិក្សាមួយបានបង្ហាញថា មុខងារសួតមានទំនាក់ទំនងផ្ទាល់ទៅនឹងការគេង។ ខណៈពេលដែលជំងឺផ្លូវដង្ហើមអាចប៉ះពាល់ដល់គុណភាពនៃការគេង ការគេងមិនគ្រប់គ្រាន់ក៏អាចបង្កជាបញ្ហាសួតដូចគ្នា។ ជាក់ស្ដែង ការគេងមានឥទ្ធិពលលើការរក្សាជាតិរម្អិល ប្រតិកម្មរលាកទងសួត និងបញ្ហាខ្សោយផ្លូវដង្ហើម។
២. ធ្វើឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ
ទន្ទឹមគ្នានេះដែរ ការគេងមិនគ្រប់គ្រាន់មិនត្រឹមតែប៉ះពាល់ដល់សុខភាពសួតប៉ុណ្ណោះទេ វាក៏អាចធ្វើឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ។ លើសពីនេះ វាក៏បង្កើនហានិភ័យនៃការកើតបញ្ហាផ្លូវដង្ហើមផ្សេងៗ។ សម្រាប់អ្នកដែលមានជំងឺសួតរ៉ាំរ៉ៃ ការគេងមិនគ្រប់គ្រាន់អាចធ្វើឲ្យស្ថានភាពជំងឺកាន់តែយ៉ាប់យ៉ឺន។ ម្យ៉ាងវិញទៀត ប្រសិនបើយើងគេងមិនគ្រប់គ្រាន់ វាក៏បង្កើនហានិភ័យនៃជំងឺសរសៃឈាមខួរក្បាល តម្រងនោម ជំងឺទឹកនោមផ្អែម និងការបាក់ទឹកចិត្ត។
៣. បង្កើនហានិភ័យនៃការឆ្លងវីរុសកូវីដ

ដោយសារតែការគេងមិនគ្រប់គ្រាន់អាចធ្វើឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ វាអាចធ្វើឲ្យយើងងាយឆ្លងជំងឺកូវីដ-១៩ ហើយប្រឈមនឹងជំងឺរលាកសួតធ្ងន់ធ្ងរ ។ ក្រៅពីការគេងគ្រប់គ្រាន់ គ្នាយើងគប្បីញ៉ាំអាហារដែលមានសារធាតុចិញ្ចឹមល្អៗសម្រាប់សួត និងវីតាមីន ក៏ដូចជាសារជាតិរ៉ែផ្សេងៗ ដើម្បីជួយឲ្យសួតមានដំណើរការល្អប្រសើរ។
តិចនិកជួយឲ្យគេងស្កប់ស្កល់ និងពង្រឹងសុខភាពសួត
- ជៀសវាងប្រើប្រាស់គ្រឿងអេឡិចត្រូនិកផ្សេងៗ នៅអំឡុងម៉ោងគេង
- ជៀសវាងការគេងថ្ងៃ
- ផ្លាស់ប្ដូរកម្រាលពូក ស្រោមខ្នើយជាប្រចាំ
- ស្ដាប់ចម្រៀង៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ដេកមិនលក់ យូរៗអាចក្លាយជាជំងឺផ្លូវចិត្តអត់?

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ