KPT+
ទទួលយកខ្លួនឯងសិន មុនពេលចង់ឲ្យអ្នកដទៃ ឃើញតម្លៃយើង
ត្បិតតែថាសម័យកាលនេះ គេគិតពីយើងយ៉ាងណាលែងសូវសំខាន់ក៏ពិតមែន តែយើងក៏រមែងតែងចង់មានតម្លៃមួយក្នុងសង្គម។
ការទទួលយកខ្លួនឯង គឺគ្មានលក្ខខណ្ឌទេ! នេះមានន័យថា យើងចាប់ផ្តើមរៀនទទួលយក មិនថាចំណុចខ្លាំង ឬចំណុចគុណវិបត្តិទាំងអស់របស់ខ្លួន ហើយសិក្សាពីវា កុំគេច កុំបំភាន់។ ធ្វើបានបែបនេះ ប្រហែលជាអំណោយដ៏ល្អបំផុតដែលគ្រប់គ្នាគួរអាចផ្ដល់ឲ្យខ្លួនឯង។
ការនេះក៏នឹងអនុញ្ញាតឲ្យយើងបានដកពិសោធន៍ និងបង្ហាញអារម្មណ៍ពេញលេញមួយឆ្ពោះទៅការកសាងខ្លួនឡើងជានិច្ច។
ការទទួលយកដោយខ្លួនឯង ដោយគ្មានលក្ខខ័ណ្ឌគឺជាគុណភាពដ៏មានតម្លៃ ព្រោះវាត្រូវបានផ្សារភ្ជាប់ទៅនឹងលទ្ធផលវិជ្ជមានជាច្រើន ដូចជាការពង្រឹងសុខុមាលភាពផ្លូវចិត្ត និងភាពសុខដុមរមនាក្នុងជីវិត ជំនាញទន់ ការយោគយល់ បណ្តុះស្មារតីស្រលាញ់គាំទ្រ និងលែងនិយមនៅក្នុងវប្បធម៌ស្តីបន្ទោស។
គោលបំណងនៃអត្ថបទនេះ គឺដើម្បីផ្តល់នូវកម្លាំងចិត្តដល់គ្រប់គ្នា ឲ្យហ៊ានក្នុងការទទួលយកកំហុសដោយខ្លួនឯង នឹងកែប្រែវា។
អ្នកនិពន្ធ ម៉ីសន សុធារី នឹងចេញផ្សាយសៀវភៅ premium editions មានលក្ខណៈបំផុសគំនិតដ៏ពិសិដ្ឋមួយ បង្វឹកការយកចិត្តទុកដាក់ចំពោះអារម្មណ៍ខ្លួនឯងយើង រួមមានការទទួលយកខ្លួនឯង ការស្រឡាញ់ខ្លួនឯង និងគោរពខ្លួនឯង ឈានទៅរកការលូតលាស់ផ្នែកផ្នត់គំនិតជាវិជ្ជមានបាន។
ដូច្នេះ យើងគួរចាប់ផ្ដើមនិយាយអំពីការជំរុញនិងការទទួលយកខ្លួនឯង ការស្រឡាញ់ខ្លួនឯង មិនមែនការអាណិតអាសូរខ្លួនឯង ការពារកំហុសខ្លួនចង្អុលវាទៅឲ្យអ្នកដទៃទៀតនោះទេ។ វាមិនជួយអ្វីឲ្យប្រសើរឡើងឡើយ។
មិនមានពេលវេលាណា សម្រាប់យកមក វិនិយោគលើ«ការផ្លាស់ប្ដូរ» បានល្អជាង ចាប់ផ្ដើមឥឡូវទេ ! តែធ្វើសន្សឹមៗជាមួយគ្នាណា៎!
អាចផ្តើមដោយ សាកល្បងលំហាត់សមាធិ ដែលផ្អែកលើវិទ្យាសាស្ត្រ រំងាប់ចិត្ត ចំហចិត្ត នឹងជួយអ្នកបង្កើនផ្នត់គំនិតបើកទូលាយ សន្តានចិត្តសប្បុរសដែលផ្ដល់ឲ្យជីវិតយើងម្នាក់ៗ នូវឧបករណ៍ដើម្បីជួយក្នុងការទទួលយកកំហុស និងចំណុចខ្សោយនានា ដោយខ្លួនឯងទើបឈានទៅបំបាត់វាបាន៕
អត្ថបទ៖ហុង
ចុចអាន៖រៀនសួរ កុំខ្លាចគេថាល្ងង់ តែក៏កុំសួរឲ្យតែបានសួរ!
ចុចអាន៖យុវវ័យឥឡូវ ងាយប្រឈមបញ្ហាផ្លូវចិត្តដោយសារកត្តាអីខ្លះ? អាចដឹងដោយរបៀបណា?
ចុចអាន៖វិធីដោះស្រាយដោយសន្តិ នៅពេលមានមនុស្សប៉ងចង់ធ្វើបាបយើងដោយចេតនា (Bullying)
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
កីឡា២ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត