សុខភាព
មហារីកពោះវៀនធំ ដែលមិនបង្ហាញរោគសញ្ញា អាចនឹងគ្រោះថ្នាក់ខ្លាំង
អ្នកជំងឺដែលមានជំងឺមហារីកពោះវៀនធំ អាចមិនបង្ហាញរោគសញ្ញាខុសពីធម្មតា ឬពួកគេអាចជួបតែរោគសញ្ញាស្រដៀងទៅនឹងជំងឺពោះវៀន ដែលអាចជារោគសញ្ញានៃជំងឺមហារីកពោះវៀនធំ។
ការពិនិត្យរកមហារីកពោះវៀនធំ អាចធ្វើឲ្យយើងដឹងមហារីកបានទាន់ពេលវេលា។ ជាលទ្ធផលការព្យាបាលទាន់ពេលវេលា កាត់បន្ថយការស្លាប់។

រោគសញ្ញាមហារីកពោះវៀនធំ
វេជ្ជបណ្ឌិត Pakpong Wattanaolarn គ្រូពេទ្យផ្នែកវះកាត់បានបញ្ជាក់ថា អ្នកជំងឺមហារីកពោះវៀនធំ អាចមិនបង្ហាញសញ្ញានៃការមិនប្រក្រតី ពីការពិនិត្យមហារីកពោះវៀនធំ ឬអាចមានរោគសញ្ញាដូចជា ទល់លាមក រាគរ៉ាំរ៉ៃ លាមកមានឈាមជាមួយពណ៌ខ្មៅឬក្រហម ឈឺពោះ អស់កម្លាំងដោយសារភាពស្លក់ស្លាំង ស្រកទម្ងន់ដោយមិនដឹងមូលហេតុ ឈឺពោះរ៉ាំរ៉ៃ ជាពិសេសអាចនឹងមានដុំពកក្នុងពោះ។
មហារីកពោះវៀនធំចែកចេញជា ៤ ដំណាក់កាលដូចខាងក្រោម៖
ដំណាក់កាលទី ១ គឺជាដុំពក នៅក្នុងស្រទាប់ពោះវៀនធំ។
ដំណាក់កាលទី ២ ចាប់ផ្ដើមរាលដាលចូលទៅក្នុងជញ្ជាំងពោះវៀនធំ ឬជ្រាបចូលទៅក្នុងជាលិកាពោះវៀនរាលដាលទៅសរីរាង្គក្បែរនោះ។
ដំណាក់កាលទី ៣ រាលដាលដល់កូនកណ្ដុរ ដែលនៅជិត។
ដំណាក់កាលទី ៤ រាលដាលដល់កូនកណ្ដុរហើយចូលក្នុងចរន្តឈាមទៅសរីរាង្គដូចជាថ្លើមសួតនិងខួរក្បាល។

ការព្យាបាលជំងឺមហារីកពោះវៀនធំ
ការព្យាបាលដ៏ល្អបំផុតសម្រាប់ជំងឺមហារីកពោះវៀនធំ គឺជាការវះកាត់ដែលអាចត្រូវបានអនុវត្តនៅគ្រប់ដំណាក់កាលនៃជំងឺ ដែលអាចត្រូវបានធ្វើឡើងដោយការព្យាបាលដោយកាំរស្មីនិងការព្យាបាលដោយប្រើគីមី។ ទោះយ៉ាងណាក៏ដោយ ការព្យាបាលអាស្រ័យលើស្ថានភាព នៃជំងឺដូចជាដំណាក់កាលនៃជំងឺ។
លើសពីនេះ អ្នកជំងឺគួរតែកាត់បន្ថយកត្តាហានិភ័យនៃជំងឺដោយកំណត់ការទទួលទានសាច់ក្រហម និងអាហារដែលមានជាតិខ្លាញ់ខ្ពស់។ បង្កើនខែលដោយការហូបដើម្បីជួយសម្រួលដល់ការបញ្ចេញ ធ្វើលំហាត់ប្រាណទៀងទាត់ គេងឲ្យបានគ្រប់គ្រាន់ ព្រមទាំងទទួលការពិនិត្យសុខភាពប្រចាំឆ្នាំ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មកដឹងហឺតមួយប្រភេទទៀត ហៅថាក្អកហឺត
ចុចអាន៖អង្ករ៤ ប្រភេទខុសៗគ្នា សុទ្ធតែមានសារធាតុ ចិញ្ចឹមម្យ៉ាងម្នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


