ព័ត៌មានជាតិ
ផ្សារធំៗ៣នៅក្រុងស្ទឹងសែននឹងបើកដំណើរការឡើងវិញនៅថ្ងៃស្អែក
ផ្សារធំៗចំនួន៣នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ នឹងបើកដំណើរការឡើងវិញនៅថ្ងៃទី០២ ខែកញ្ញាឆ្នាំ២០២១ស្អែកនេះ ក្រោយពីបានផ្អាកជាបណ្តោះអាសន្នជិត១ខែរួចមក។

ថ្លែងក្នុងឱកាសចុះពិនិត្យសកម្មភាពការបាញ់ថ្នាំសម្លាប់មេរោគកូវីដ-១៩ នៅផ្សារទាំង៣ នៅព្រឹកថ្ងៃទី១ ខែកញ្ញានេះ លោក សុខ លូ អភិបាលខេត្តកំពង់ធំ បាមានប្រសាសន៍ថា ផ្សារដែលត្រូវបើកដំណើរការឡើងវិញនៅថ្ងៃស្អែកនោះរួមមាន ផ្សារកំពង់ធំ ផ្សារស្ទឹងសែន និងផ្សារក្បាលថ្នល់ ក្រោយពីបានផ្អាកជាបណ្តោះអាសន្ន រយៈពេល ២៥ថ្ងៃកន្លងមកនេះ ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ និងបានយកសំណាកបងប្អូនអាជីវករ និងអ្នកពាក់ព័ន្ធ និងធ្វើតេស្តរកមេរោគកូវីដ-១៩ ចំនួន ០៣លើករួចមក។
លោក អភិបាលខេត្តបានបន្តថា៖ “យើងសង្កេតឃើញថា ស្ថានភាពនៃការរីករាលដាល ត្រូវបានគ្រប់គ្រងបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ដែលនឹងឈានទៅដល់ការដាក់ឱ្យដំណើរការផ្សារទាំង០៣ឡើងវិញបានហើយ”។

ជាមួយគ្នានោះ លោកអភិបាលខេត្តសូមក្រើនរំលឹកដល់បងប្អូនអាជីវករលក់ដូរក្នុង និងជុំវិញផ្សារត្រូវរៀបចំឱ្យមានសណ្តាប់ធ្នាប់ និងរក្សាអនាម័យតូបរបស់ខ្លួនជាប្រចាំ ជាពិសេសត្រូវពាក់ម៉ាស រក្សាគម្លាតបុគ្គល ឱ្យបានត្រឹមត្រូវ និងលាងដៃនឹងអាកុល ឬជែលសម្លាប់មេរោគឱ្យបានញឹកញាប់ ជាពិសេស ចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ “៣ការពារ ៣កុំ” របស់ប្រមុខរាជរដ្ឋាភិបាល និងគោរពតាមការណែនាំនូវវិធានសុខាភិបាល ដើម្បីការពារខ្លួនឯង ក្រុមគ្រួសារ និងសហគមន៍ពីជំងឺដ៏កាចសាហាវនេះ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


