Connect with us

ព័ត៌មានអន្ដរជាតិ

ទស្សនាវីដេអូ ប្រជាជនអាហ្វហ្គានីស្ថាន រត់ជាន់គ្នាស្លាប់នៅច្រកព្រំដែន ពេលសម្រុកចេញពីប្រទេស

បានផុស

នៅ

មនុស្សម្នាក់បានស្លាប់ បន្ទាប់ពីមនុស្សសម្រុកឆ្លងកាត់ព្រំដែនអាហ្វហ្គានីស្ថាន-ប៉ាគីស្ថានកាលពីថ្ងៃព្រហស្បតិ៍។ នេះបើយោងតាមរបាយការណ៍របស់ CNN។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការរត់ជាន់គ្នានេះ ត្រូវបានគេរាយការណ៍ថា កើតឡើងបន្ទាប់ពីប្រទេសប៉ាគីស្ថានបិទច្រកព្រំដែន Chaman ដែលជាច្រកព្រំដែនពាណិជ្ជកម្មធំលំដាប់ទី២ ជាមួយប្រទេសអាហ្វហ្គានីស្ថាន។

ច្រកព្រំដែននេះ តភ្ជាប់ពីតំបន់ Spin Boldak របស់អាហ្វហ្គានីស្ថានក្នុងខេត្ត Kandahar ជាមួយទីក្រុង Chaman របស់ប្រទេសប៉ាគីស្ថាន។

វីដេអូដែលត្រូវបានចែករំលែកនៅលើបណ្តាញសង្គម បានបង្ហាញពីប្រជាជនអស់សង្ឃឹមរាប់រយនាក់ ព្យាយាមចូលទៅក្នុងប្រទេសប៉ាគីស្ថានខណៈក្រុមតាលីបង់ កាន់កាប់អាហ្វហ្គានីស្ថាន។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកចែករំលែកវីដេអូនេះ គឺអតីតពិធីករទូរទស្សន៍ TOLO បានអះអាងថា មនុស្ស ៤ នាក់បានស្លាប់នៅក្នុងហេតុការណ៍រត់ជាន់គ្នានេះ៕

វីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Hindustan Times

ចុចអាន៖ វីដេអូស្តែងៗ ក្រុមតាលីបង់ ព្យួរបុរសម្នាក់នៅក្រោមឧទ្ធម្ភាគចក្រ ហោះលើទីក្រុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម