ព័ត៌មានអន្ដរជាតិ
វីដេអូស្តែងៗ ក្រុមតាលីបង់ ព្យួរបុរសម្នាក់នៅក្រោមឧទ្ធម្ភាគចក្រ ហោះលើទីក្រុង
វីដេអូមួយ ដែលបង្ហាញពីឧទ្ធម្ភាគចក្រកំពុងហោះហើរពីលើទីក្រុង Kandahar ប្រទេសអាហ្វហ្គានីស្ថានជាមួយបុរសម្នាក់ដែលព្យួរដោយខ្សែពួរនៅខាងក្រោម កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកលេងអ៊ីនធើណិត។

វីដេអូនេះ ត្រូវបានចែករំលែកដោយមនុស្សជាច្រើននៅលើបណ្តាញសង្គមជាមួយនឹងការអះអាងថា ក្រុមតាលីបង់ បានសម្លាប់បុរសម្នាក់ហើយព្យួរគាត់ពីឧទ្ធម្ភាគចក្រយោធាអាមេរិក។
ប៉ុន្តែគេមិនដឹងច្បាស់ទេថាតើបុរសនៅក្នុងវីដេអូនោះ ស្លាប់ឬក៏រស់?

មិនមានភាពប្រាកដប្រជាអំពីពេលវេលាដែលវីដេអូនេះ ត្រូវបានគេថតនោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ វាបានលេចចេញនៅលើអ៊ីនធើណិតកាលពីថ្ងៃទី៣០ខែសីហា ហើយបន្ទាប់មកត្រូវបានគេចែកចាយ។
The Talib Times ដែលជាគណនី Twitter មានសម្ព័ន្ធភាពជាមួយក្រុមតាលីបង់ បានចែករំលែកវីដេអូនេះកាលពីថ្ងៃទី៣០ខែសីហា ដោយដាក់ចំណងជើងថា “កងទ័ពអាកាសរបស់យើង! នៅពេលនេះ ឧទ្ធម្ភាគចក្រទ័ពអាកាសរបស់ចក្រភពឥស្លាម កំពុងហោះហើរឆ្លងកាត់ទីក្រុង Kandahar និងល្បាតទីក្រុង”។

ប៉ុន្តែមនុស្សមួយចំនួននៅលើអ៊ីនធើណិតបានអះអាងថា ក្រុមសកម្មប្រយុទ្ធបានសម្លាប់មនុស្សម្នាក់ ហើយព្យួរសាកសពរបស់គាត់ពីឧទ្ធម្ភាគចក្រអាមេរិក។
អ្នកខ្លះថែមទាំងអះអាងផងដែរថា សាកសពនោះជាជនជាតិអាមេរិក៕
វីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ India Today
ចុចអាន៖ កាតារ និងតួកគីក្លាយជាខ្សែជីវិតរបស់តាលីបង់ទៅពិភពខាងក្រៅ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


