ព័ត៌មានអន្ដរជាតិ
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
តាមការចុះផ្សាយរបស់ Indian Express, ហេតុការណ៍រត់ជាន់គ្នាបានកើតឡើងអំឡុងពិធីបុណ្យ Kumbh Mela ក្នុងទីក្រុង Prayagraj ភាគខាងជើងប្រទេសឥណ្ឌា កាលពីរាត្រីថ្ងៃអង្គារទី២៨ខែមករាឆ្នាំ២០២៥ ខណៈអាជ្ញាធរបង្ហាញក្តីបារម្ភថា អាចមានមនុស្សស្លាប់និងរបួសច្រើននាក់។

ភ្លាមៗ ប៉ូលិសមិនទាន់បញ្ចេញរបាយការណ៍លម្អិតអំពីជនរងគ្រោះឬមូលហេតុបង្កឲ្យមានការរត់ជាន់គ្នាទេ ប៉ុន្តែគេឃើញថា មានសាកសពត្រូវបានគេយកចេញពីកន្លែងរៀបចំពិធី និងអ្នករបួស ដេកត្រៀបត្រានៅមន្ទីរពេទ្យ។
ស្របពេលជាមួយគ្នានោះ អាជ្ញាធរបញ្ជាក់ថា មានមនុស្សប្រមាណ១០០លាននាក់ បានចូលរួមក្នុងពិធីបុណ្យសាសនាហិណ្ឌូមួយនេះ។

ដោយប្រារព្ធឡើងរៀងរាល់១២ឆ្នាំម្តង, Kumbh Mela គឺជាពិធីបុណ្យដែលប្រមូលផ្តុំមនុស្សទ្រង់ទ្រាយធំបំផុតរបស់ពិភពលោក ខណៈថ្ងៃពុធគឺជាថ្ងៃសំខាន់បំផុតនៃព្រឹត្តិការណ៍នេះ ពោលគឺជាថ្ងៃងូតទឹកពិសិដ្ឋដែលអ្នកកាន់សាសនាហិណ្ឌូជឿថា ការងូតទឹកនេះនឹងជួយពួកគេលាងបាប ហើយត្រូវព្រះជួយ។
ឆ្នាំនេះ ពិធីបុណ្យ Kumbh Mela បានចាប់ផ្តើមនៅថ្ងៃទី១៣ខែមករា ហើយនឹងបន្តរហូតដល់ថ្ងៃទី២៦ខែកុម្ភៈ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ បុណ្យសាសនាធំបំផុតនៅឥណ្ឌា រំពឹងមនុស្សចូលរួម ៤០០លាននាក់ដើម្បីងូតទឹកពិសិដ្ឋ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


