ព័ត៌មានអន្ដរជាតិ
រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនានៅឥណ្ឌា មនុស្សស្លាប់ កើនដល់ ៣៩នាក់
ចំនួនមនុស្សស្លាប់ក្នុងហេតុការណ៍រត់ជាន់គ្នាអំឡុងពិធីបុណ្យសាសនានៅប្រទេសឥណ្ឌា បានកើនដល់៣៩នាក់ហើយ ខណៈ៦០នាក់ទៀតរងរបួស។

តាមការចុះផ្សាយរបស់ Reuters នៅថ្ងៃព្រហស្បតិ៍ទី៣០ខែមករាឆ្នាំ២០២៥ អ្នកទាំងនោះគឺត្រូវបាត់បង់ជីវិតដោយសារប្រជ្រៀតគ្នា សម្រុកធ្វើដំណើរទៅកាន់ទន្លេពិសិដ្ឋ ដើម្បីងូតទឹកលាងបាប ក្នុងពិធីបុណ្យ Maha Kumbh Mela នៅទីក្រុង Prayagraj ភាគខាងជើងប្រទេសឥណ្ឌា ដែលមានការចូលរួមពីសំណាក់អ្នកប្រតិបត្តិសាសនាហិណ្ឌូប្រមាណ ១០០លាននាក់។
តាមការបញ្ជាក់ពីប៉ូលិស ក្នុងចំណោមអ្នកស្លាប់ គឺមាន២៥នាក់ហើយ ដែលគេស្គាល់អត្តសញ្ញាណ ខណៈសពអ្នកដទៃកំពុងតម្កល់នៅមន្ទីរពេទ្យ រង់ចាំការពិនិត្យ។

ដ្បិតតែកើតឧបទ្ទវហេតុដ៏អាក្រក់នេះក៏ដោយ ក៏មិនអាចហាមឃាត់អ្នកកាន់សាសនាហិណ្ឌូពីការទៅងូតទឹកលាងបាបនៅទន្លេពិសិដ្ឋដែរ ពោលគឺនៅតែមានមនុស្ស៥០លាននាក់ រឹងទទឹងធ្វើពិធីសាសនាដដែល។
សូមជម្រាបជាថ្មី ពិធីបុណ្យ Kumbh Mela គឺរៀបចំឡើងរៀងរាល់១២ឆ្នាំម្តងនៅ Sangam ដែលជាចំណុចប្រសព្វនៃទន្លេដ៏ពិសិដ្ឋទាំងបីគឺ គង្គា យ៉ាមូណានិង សារ៉ាស្វាទី។
អ្នកកាន់សាសនាហិណ្ឌូជឿថា ការងូតនៅក្នុងទឹកពិសិដ្ឋនេះ នឹងលាងជម្រះអំពើបាបរបស់ពួកគេ ហើយជួយឲ្យពួកគេ ទទួលបានសេចក្ដីសង្រ្គោះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ស្លាប់កើនដល់១២នាក់ ក្នុងហេតុការណ៍រត់ជាន់គ្នា អំឡុងពិធីបុណ្យសាសនាដ៏ធំ នៅឥណ្ឌា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


