សុខភាព
ពាក់ម៉ាស ៣ស្រទាប់អំឡុងជំងឺរាតត្បាត អាចការពារបានកម្រិតណា?
ស្ថិតក្នុងវិបត្តិនៃមេរោគរាតត្បាត ពិភពលោកបានផ្លាស់ប្ដូរនិន្នាការថ្មី ដោយតម្រូវឱ្យគ្រប់គ្នាពាក់ម៉ាសជាប្រចាំ រាល់ពេលទៅកន្លែងសាធារណៈ ឬកន្លែងបិទជិតណាមួយ។ ការពាក់ម៉ាសបានក្លាយជាទម្លាប់ថ្មី និងបរិបទថ្មី ហើយមានអ្នកខ្លះ មិនជឿជាក់លើម៉ាសដែលខ្លួនកំពុងប្រើប្រាស់ឡើយ។

ជាមួយគ្នាដែរ មនុស្សមួយចំនួនទៀតមិនទុកចិត្តម៉ាសធម្មតាៗ រហូតឈានទៅដល់ការពាក់ពីរជាន់ទៀតផង។ នៅលើទីផ្សារបច្ចុប្បន្ន មានម៉ាសច្រើនប្រភេទណាស់ កំពុងចរាចរលក់ និងត្រូវបានអះអាងថា អាចការពារចម្លងមេរោគបានល្អម្យ៉ាងម្នាក់។
ចុះម៉ាស ៣ស្រទាប់វិញ តើអាចទប់ទល់មេរោគបានកម្រិតណា កំលុងពេលប្រើប្រាស់?
ម៉ាស ៣ស្រទាប់អាចការពារយើងបានមួយផ្នែក ដោយជួយទប់ទល់ការរីករាលដាលនៃធាតុបង្កជំងឺ និងមេរោគឆ្លងចេញពីមាត់ និងច្រមុះរបស់អ្នកដទៃមកកាន់យើង។

លើសពីនេះវាអាចការពារប្រឆាំងនឹងវីរុស បាក់តេរី និងភ្នាក់ងារបង្ករោគដ៏គួរឱ្យខ្លាចដទៃទៀតដែលយើងមិនអាចមើលឃើញដោយភ្នែកទទេ តាមរយៈការច្រោះយកបាក់តេរី និងវីរុសដែលមាននៅលើអាកាសប្រកបដោយប្រសិទ្ធភាព។ បន្ថែមពីលើនេះ វាអាចបន្សុទ្ធធូលី ឧស្ម័នពុលនៅលើអាកាស និងផ្តល់នូវការការពារដ៏មានប្រសិទ្ធភាពប្រឆាំងនឹងធូលីអាឡ័កស៊ី ការចម្លងរោគ និងភ្នាក់ងារបង្ករោគដែលងាប់ផងដែរ។

មិនថាម៉ាសបែបណានោះទេ ឱ្យតែយើងប្រើបានត្រឹមត្រូវ ទោះមិនអាចការពារបាន១០០% ក៏អាចកាត់បន្ថយអត្រាឆ្លងបានច្រើន ជាជាងលែងមុខទទេដោយគ្មានការពាក់ម៉ាសទាល់តែសោះ។ ដោយសារមូលហេតុទាំងនេះ ទើបគ្រប់គួរប្រកាន់ខ្ជាប់ការពាក់ម៉ាសជានិច្ច ដើម្បីការពារសុខភាពខ្លួនឯង ក៏ដូចជាមនុស្សជុំវិញខ្លួន៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ អ្នកជំនាញថា ម៉ាសប្រភេទនេះ ទើបមានសមត្ថភាពខ្លាំង ការពារវីរុសបំប្លែងខ្លួន Delta បាន
ចុចអាន៖ ពិតឬអត់! ពាក់ម៉ាសពីរជាន់អាចការពារការចម្លងវីរុសកូវីដបានល្អជាងពាក់តែមួយ?
-
ព័ត៌មានជាតិ៧ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ៨ ម៉ោង agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍៦ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ៨ ម៉ោង agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច១ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


