Connect with us

ព័ត៌មានជាតិ

កម្មករ​​កម្ម​ការ​នី ១៤៩១​នាក់ នៅ​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់​ម៉ា​វ៉​ល ហ្គា​មិន ឯ​.​ក ដែល​ពាក់ព័ន្ធ​ករណី​កូ​វីដ​១៩ បំប្លែង​ថ្មី Delta រក​ឃើញ​អ្នក​ឆ្លង​១១​នាក់

បានផុស

នៅ

ភ្នំពេញ ៖ ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ ប្រឆាំង​ជំងឺ​កូ​វីដ​១៩ សហការ​ជាមួយ​អាជ្ញាធរ​ចុះ​យក​សំណាក​កម្មករ​កម្ម​ការ​នី​រោងចក្រ កាត់ដេរ​សំលៀកបំពាក់​ម៉ា​វ៉​ល ហ្គា​មិន ឯ​.​ក ដែល​ពាក់ព័ន្ធ​ករណី​កូ​វីដ​១៩ បំប្លែង​ថ្មី Delta រកឃើញ​វិជ្ជមាន​កូ​វីដ​១៩ ចំនួន ១១​នាក់ ក្នុងចំណោម កម្មករ​/​កម្ម​ការ​នី ១៤៩១​នាក់ ។ នេះ​បើ​យោង​តាម​ការបញ្ជាក់​ឲ្យ​ដឹង​ពី​អង្គភាព​អនុគណៈកម្មការ​ស្រាវជ្រាវ​ជំងឺ covid-19 នៅ​ល្ងាច​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០២១ នេះ។

អង្គភាព​អនុគណៈកម្មការ​ស្រាវជ្រាវ​ជំងឺ covid-19 បាន​គូស​បញ្ជាក់​ថា​, នៅ​ថ្ងៃទី​០៤ កញ្ញា ឆ្នាំ​២០២១ រោងចក្រ​កាត់ដេរ​សំលៀកបំពាក់​ម៉ា​វ៉​ល ហ្គា​មិន ឯ​.​ក ដែល​ពាក់ព័ន្ធ​ករណី​កូ​វីដ​១៩ បំប្លែង​ថ្មី Delta

​មាន​ទីតាំង​ស្ថិតនៅ ផ្លូវជាតិ​លេខ​៤ ភូមិ​បឹង​ធំ​៣ សង្កាត់​បឹង​ធំ ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ រកឃើញ​វិជ្ជមាន​កូ​វីដ​១៩ ចំនួន ១១​នាក់ ក្នុងចំណោម កម្មករ​/​កម្ម​ការ​នី ១៤៩១​នាក់​។

អង្គភាព​អនុគណៈកម្មការ​ស្រាវជ្រាវ​ជំងឺ covid-19, ដើម្បី​សុវត្ថិភាព សូម​យកចិត្តទុកដាក់ តាមដាន​សុខភាព​របស់ខ្លួន​រយៈ​ពេល ២១ ថ្ងៃ ចាប់ពី​ថ្ងៃ​ដែល​អ្នក​បាន​ប៉ះពាល់ ឬ​បាន​ទៅ​ទីកន្លែង​នេះ៕

ដោយ ​៖ ​សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម