Connect with us

ព័ត៌មានជាតិ

អាវុធហត្ថ​ឆ្មក់បង្ក្រាបចាប់ជនជាតិចិន​១៤នាក់​​រឹបអូសអាវុធវែងខ្លី​ជាច្រើនដើម​

បានផុស

នៅ

ជនជាតិចិនចំនួន១៤នាក់ត្រូវកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថឆ្មក់ចុះបង្ក្រាប និងដកហូតបានវត្ថុតាងអាវុធវែងខ្លីជាច្រើនដើមបញ្ជូនទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថទាំងយប់ ដោយមានការសម្របសម្រួល ពីលោក សៀង សុខ ព្រះរាជអាជ្ញារអមសាលាដំបូងខេត្តព្រះសីហនុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងប្រតិបត្តិការបង្ក្រាបចាប់ក្រុមជនសង្ស័យពាក់ព័ន្ធ និងករណីចាប់បង្ខាំងមនុស្ស និងជំរិតទាប្រាក់លើជនជាតិចិនដូចគ្នានេះ ក្រោមការដឹកនាំនិងបញ្ជារផ្ទាល់ ពីលោកឧត្តមសេនីយ៌ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ។

ក្នុងនោះដែរក៏មានការសហការជាមួយសមត្ថកិច្ចមូលដ្ឋាននិងនគរបាលនៃស្នងការដ្ឋានខេត្តជាច្រើនាក់ផងដែរ។


ករណីឡោមព័ន្ធក្រុមមុខសញ្ញាជនសង្ស័យទាំងនេះ បានប្រព្រឹត្តទៅនៅ ម៉ោង ១៩”១០ នាទី ថ្ងៃទី ១០ – ០៩- ២០២១ នៅចំណុច កាសុីណូ សុីហាវយីងហួយ ស្ថិតក្រុម១៣ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

សមត្ថកិច្ចកងរាជអាវុធហត្ថបានឲ្យដឹងថា ក្នុងពេលបង្ក្រាប និងចាប់ឃាត់ខ្លួនមនុស្សប្រុសស្រីជនជាតិចិនចំនួន១៤នាក់នេះ សមត្ថកិច្ចជំនាញបានឆែករកឃើញ អាវុធចំនួន៧ដើមរួមទាំងគ្រាប់ជាច្រើនគ្រាប់ ក្នុងនោះ មានអាវុធវែង២ដើម និងខ្លី៥ដើម។

រហូតមកដល់នៅព្រឹកថ្ងៃទី១១ខែកញ្ញានេះសមត្ថកិច្ច មិនទាន់អាចបញ្ជាក់ប្រាប់អំពីសំណុំរឿងលំម្អិតនោះទេ៕

អត្ថបទៈ ស៊ុយ ចាន់ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម