Connect with us

ព័ត៌មានជាតិ

អាជីវករផ្សារ​ឆ្លង​កូវីដ កើនឡើង​​ដល់ ៣០០ នាក់ នៅ​ស្រុក​កំរៀង

បានផុស

នៅ

ខេត្តបាត់ដំបង៖ រយ:ពេល៤ថ្ងៃ ចាប់ពីថ្ងៃទី ៩ កញ្ញា ដល់ថ្ងៃទី ១១ កញ្ញា ឆ្នាំ២០២១ នេះ ការធ្វើតេស្តទៅលើអាជីវករក្នុងផ្សារ K R D ស្ថិតក្នុងភូមិអូរដារលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង បានរកឃើញអ្នកផ្ទុកជំងឺកូវីដ-១៩ បានកើនឡើងរហូតដល់ចំនួន ៣០០ នាក់។ នេះបើគិតត្រឹមល្ងាចថ្ងៃទី ១១ កញ្ញា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរបញ្ជាក់ថា កាលពីថ្ងៃទី ៨ កញ្ញា កន្លងទៅថ្មីៗនេះ អាជ្ញាធរស្រុកកំរៀងបានចុះបិទខ្ទប់ទីតាំងផ្សារ K R D និងបរិវេណជុំវិញ ព្រមទាំងបានកំណត់ថា ជាតំបន់ក្រហម បន្ទាប់ពីបានរកឃើញជំងឺដ៏កាចសាហាវនេះ ចាប់ផ្តើមរាលដាលក្នុងសហគមន៍។ ក្រុមគ្រូពេទ្យចាប់ផ្តើមធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាំ ដោយសារតែការឆ្លងរីករាលដាល នៅក្នុងផ្សារនេះលឿនហួសការស្មានដោយថ្ងៃដំបូង គឺនៅថ្ងៃទី៨ កញ្ញា បានយកសំណាកលើអាជីវករចំនួន ៣៧៩ នាក់ រកឃើញវិជ្ជមានរហូតដល់ ១៣៤ នាក់។

លុះនៅថ្ងៃទី៩ កញ្ញា បានរកឃើញបន្ថែមថ្មីចំនួន ៧៨ នាក់ លើអាជីវករ ២១៧ នាក់ រហូតដល់ថ្ងៃទី១០ កញ្ញា ក្រុមគ្រូពេទ្យនៅតែបន្តរកឃើញបន្ថែមចំនួន ៤០ នាក់លើអាជីវករ ១៧៧ នាក់។ ដោយឡែកនៅថ្ងៃទី១១ កញ្ញា ម្សិលមិញនេះ បានរកឃើញបន្ថែមថ្មីចំនួន ៤៨ នាក់ លើអាជីវករ ១១៩ នាក់ ។ 

សរុបរយ:ពេល៤ថ្ងៃ គឺការយកសំណាកទៅលើអាជីវករ ចំនួន ៨៩២ នាក់ ( ស្រី ៥០៥ នាក់ ) មានវិជ្ជមានសរុបចំនួន ៣០០ នាក់ ( ស្រី ១៧៥ នាក់ )ដោយបច្ចុប្បន្នការយកសំណាកនៅតែបន្ត ព្រមទាំងបានបញ្ជូនអ្នកវិជ្ជមានទៅសម្រាកព្យាបាលនៅក្នុងស្រុកសំពៅលូនហើយ ៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម