Connect with us

ព័ត៌មានជាតិ

អាជីវករ​​ផ្សារ​បន្លែ​ស្ទឹងមានជ័យ ៨២​នាក់ រកឃើញកូវីដ​បំលែងថ្មីដែលតាម្នាក់

បានផុស

នៅ

រាជធានីភ្នំពេញ៖ នៅវេលាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ សហការជាមួយអាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី១ បានចុះធ្វើសំណាកលើក្រុមអាជីវករលក់បន្លែ នៅផ្នែកខាងក្រោយផ្សារស្ទឹងមានជ័យថ្មី ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាលទ្ធិផល នៃការតេស្តិ៍សំណាកពេញមួយព្រឹក លើអាជីវករលក់ដូរបន្លែ សរុប៨២នាក់ មានស្រី៥៩នាក់ ក្រុមគ្រូពេទ្យបានតេស្តិ៍ឃើញមានវិជ្ជមាននូវវីរ៉ុសបំលែងថ្មី លើអាជីវករម្នាក់ ប៉ុណ្ណោះ ។ ក្រោយការពិនិត្យឃើញហើយនោះ អ្នកវិជ្ជមាននោះ ត្រូវដឹកតាមរថយន្តយកទៅព្យាបាល ។ ដោយឡែកអ្នកដែលឆ្លងកាត់ការតេស្តិ៍សំណាក ហើយលទ្ធិផល អវិជ្ជមាន គឺអនុញ្ញាត្តិអោយបន្តលក់ដូរជាធម្មតា ដោយត្រូវប្រកាន់ខ្ជាប់នូវវិធានសុខាភិបាល ។ ទន្ទឹមនឹងនោះ ទីតាំងផ្សារ ក៏មិនត្រូវបានអាជ្ញាធរសម្រេចបិទខ្ទប់ដែរ ដោយអោយគណះគ្រប់គ្រងផ្សារធ្វើការបាញ់អាល់កុលសម្លាប់មេរោគ និងបន្តអនុវត្តវិធានសុខាភិបាលដូចគ្នា ហើយអនុញ្ញាត្តិអោយមានការលក់ដូរជាធម្មតាដដែល។

មន្ត្រីអាជ្ញាធរសង្កាត់ស្ទឹងមានជ័យ១ បានអោយដឹងថា មុនឈានដល់ការធ្វើតេស្តិ៍សំណាក គឺដំបូងឡើយ មានអាជីវករផ្សារជាអ្នកលក់បន្លែម្នាក់ ត្រូវបានក្រុមគ្រូពេទ្យពិនិត្យឃើញមានវិជ្ជមាននូវវីរ៉ុសបំលែងថ្មីដែលតា ។ ក្រោយការដឹងលទ្ធិផល ហើយនោះ នៅព្រឹកថ្ងៃខែខាងលើ ក្រុមគ្រូពេទ្យ ក៏បន្តចុះធ្វើសំណាកលើអ្នកពាក់ព័ន្ធក្នុងផ្សារផ្នែកលក់បន្លែទាំងអស់តែម្តងទៅ ៕

អត្ថបទ៖ លីហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម