ព័ត៌មានជាតិ
ប្រមុខការទូតចិនសង្ឃឹមថា កីឡាករកម្ពុជាហាត់នៅពហុកីឡាដ្ឋានមរតកតេជោ នឹងឈ្នះមេដាយមាសច្រើនពីស៊ីហ្គេម ២០២៣
ថ្លែងនៅក្នុងពិធីប្រគល់ និងទទួលពហុកីឡដ្ឋានជាតិមរតកតេជោ នៅរសៀលថ្ងៃ ទី១២ ខែកញ្ញា លោក វ៉ាង យី (Wang Yi) ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិនបានសម្តែងក្តីសង្ឃឹមថា កីឡាករកម្ពុជាដែលហាត់នៅពហុកីឡាដ្ឋានមរតកតេជោ នឹងទទួលបានមេដាយមាសច្រើនជាងគេ ពីការប្រគួតកីឡាស៊ីហ្គេម នៅឆ្នាំ ២០២៣ ខាងមុខ។

លោក វ៉ាង យីលើកឡើងថា ជំនួយពហុកីឡាដ្ឋានជាតិអូឡាំពិកនេះ គឺជាជំនួយធំបំផុតរបស់រដ្ឋាភិបាលចិនចំពោះប្រទេសកម្ពុជា ហើយការកសាងពហុកីឡដ្ឋានជាតិ ដោយសារតែកម្ពុជា ក៏ដូចជាប្រជាជនកម្ពុជា មានទំនាក់ទំនងល្អជាមួយប្រទេសចិន ក៏ដូចជាប្រជាជនចិន។
បើតាមលោក វ៉ាង យី រចនាបថនៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជ្រើសរើសដោយសម្ដេចតេជោនាយករដ្ឋមន្ត្រី បញ្ជាក់ពីទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា-ចិន។ ប្រទេសចិន និងកម្ពុជា សុទ្ធតែជាប្រទេសកំពុងអភិវឌ្ឍ ហើយកំពុងតែកសាងប្រទេសដូចគ្នា លោកសង្ឃឹមថា ប្រទេសកម្ពុជា នឹងរីកចម្រើនកាន់តែខ្លាំងក្លាឡើងនាពេលអនាគត។

ជាមួយនឹងការលើកឡើងខាងលើនេះ លោក Wang Yi បានលើកឡើងពីព្រះករុណា ព្រះបាទនរោត្តម សីហនុ អតីតព្រះមហាក្សត្រផងដែរ។ ជាមួយគ្នានោះលោក Wang Yi បានថ្លែងអំណរគុណដល់វត្តមានដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានបំពេញទស្សនកិច្ចនៅប្រទេសចិនជាញឹកញាប់ បើទោះបីមានការរីករាលដាល នៃជំងឺកូវីដ១៩។

លោកបានថ្លែងអំណរគុណទៅដល់ស្ថាបត្យករចិន និងកម្ពុជា ដែលបានធ្វើការរួមគ្នាកសាង ពហុកីឡដ្ឋានជាតិមរតកតេជោនេះ ទោះបីជាមានវិបត្តិកូវីដ១៩។ លោកជាថា ក្រោមការខិតខំប្រឹងប្រែងរវាងប្រទេសទាំងពីរ ទំនាក់ទំនងរវាងប្រទេសទាំងពីរ នឹងក្លាយជាទំនាក់ទំនងអមតៈ៕


អត្ថបទៈ កោះកែវ
-
សន្តិសុខសង្គម២ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា


