ព័ត៌មានអន្ដរជាតិ
ថៃ ចាប់ផ្តើមចាក់វ៉ាក់សាំងការពារកូវីដជូនស្ត្រីមានផ្ទៃពោះ ក្នុងទ្រង់ទ្រាយធំ
ក្រសួងសុខាភិបាលថៃបានចាប់ផ្ដើមចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនស្ត្រីមានផ្ទៃពោះដោយឥតគិតថ្លៃ រហូតដល់ ១០ម៉ឺននាក់ ចាប់ពីថ្ងៃចន្ទទី ១៣ ខែកញ្ញា ដល់ថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២១។
ដោយសារស្ត្រីមានផ្ទៃពោះងាយរងគ្រោះចំពោះជំងឺកូវីដ-១៩ ហើយពួកគេទំនងជាអាចវិវត្តទៅជាអាការធ្ងន់ធ្ងរ ឬអាចបណ្តាលឱ្យស្លាប់ ឬបណ្តាលឱ្យទារកកើតមិនគ្រប់ខែ ដែលនេះនឹងមានផលប៉ះពាល់រយៈពេលវែងដល់ការលូតលាស់ចំពោះទារកផងនោះ ទើបក្រសួងសុខាភិបាលថៃសម្រេចបើកយុទ្ធនាការចាក់វ៉ាក់សាំងដ៏ធំនេះឡើង។

យោងតាមការស្ទង់មតិ អំពីការឆ្លងវីរុសកូវីដ-១៩ ក្នុងចំណោមស្ត្រីមានផ្ទៃពោះ បន្ទាប់ពីសម្រាលកូនបាន ៦ សប្តាហ៍ ក្នុងកំលុងខែមេសា ឆ្នាំនេះ ស្ត្រីចំនួន ៣២២៣ នាក់ត្រូវគេរកឃើញឆ្លងកូវីដ-១៩។ ក្នុងនោះមានស្លាប់ចំនួន ៧៣ នាក់ (២.២៦%) និងមានទារកទើបនឹងកើត ១៥៤ នាក់ (៨.៨៩%) ឆ្លងវីរុសនេះផងដែរ។
អគ្គនាយកនៃអគ្គនាយកដ្ឋានសុខាភិបាលថៃ លោកវេជ្ជបណ្ឌិត Suwanchai Wattanayingcharoenchai ថ្លែងថា មានតែស្ត្រីមានផ្ទៃពោះមួយចំនួនតូចប៉ុណ្ណោះដែលបានចាក់វ៉ាក់សាំងពេញលេញ ខណៈស្រ្តីមានផ្ទៃពោះភាគច្រើនព្រួយបារម្ភអំពីប្រសិទ្ធភាព និងសុវត្ថិភាពនៃវ៉ាក់សាំង ដូច្នេះទើបពួកគេខកខានទទួលវ៉ាក់សាំង។
ជាមួយគ្នានេះ អគ្គនាយកដ្ឋានសុខាភិបាលថៃរូបនេះ លើកឡើងអំពីលទ្ធផលវិជ្ជមាននៃការវ៉ាក់សាំងថាអាចនឹងជួយបង្កើនភាពស៊ាំចំពោះទារកដែលមិនទាន់កើត និងគាំពារសុខភាពម្ដាយផ្ទាល់ផងដែរ។
នៅចន្លោះថ្ងៃទី ២៩ ខែសីហា ដល់ថ្ងៃទី ៩ ខែកញ្ញា មានតែស្ត្រីមានផ្ទៃពោះចំនួន ៦៨,៤៣៥ នាក់ប៉ុណ្ណោះដែលត្រូវបានចាក់វ៉ាក់សាំង។ តួលេខនេះរាប់បញ្ចូលទាំងអ្នកដូសទី១ចំនួន ៥៣,៦៩៧នាក់ ដូសទី២ ចំនួន ១៤,៥៥៩នាក់ និងដូសទី៣ចំនួន ១៧៩ នាក់៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Thai pbs World
ចុចអាន៖ ស្អែកនេះ សៀងហៃ នឹងចាក់វ៉ាក់សាំងកូវីដដល់ក្មេងៗបរទេសអាយុ ១២ ឆ្នាំឡើងទៅ
ចុចអាន៖ វ៉ាក់សាំងដូសដំបូង បានកាត់បន្ថយហានិភ័យជំងឺធ្លាក់ទឹកចិត្ត និងបង្កើនសុខភាពផ្លូវចិត្តឲ្យប្រសើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


