ព័ត៌មានជាតិ
ថៃចាប់ពលករខ្មែរ ៨ នាក់ ដែលព្យាយាមលួចឆ្លងព្រំដែន
ពលករខ្មែរចំនួន ៨ នាក់ ដែលខ្លះបានព្យាយាមរត់គេចពីកម្លាំងទាហានថៃ ត្រូវបានឃាត់ខ្លួន ខណៈពួកគេលបឆ្លងដែនចូលទឹកដីថៃដោយគ្មានច្បាប់អនុញ្ញាត។

កម្លាំងយោធាព្រំដែនលេខ ១៣ និងកម្លាំងកងរយលេខ ១៣០២ បានស្ទាក់ចាប់ពលករខ្មែរបានចំនួន ៦ នាក់ នៅព្រឹកថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២១។ ដោយឡែក ២ នាក់ទៀតបានរត់គេចខ្លួន ត្រង់ចំណុច ភូមិថាន់ចៃ ក្នុងឃុំថាប់ព្រិច ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប៉ុន្តែនៅទីបំផុត កម្លាំងកងរយបានតាមចាប់ខ្លួនពលករដែលរត់គេចយកមកវិញដល់ត្រង់ចំណុវផ្លូវបំបែកថាន់ចៃ។

ពលករទាំងអស់បានសារភាពថា ពួកគេត្រូវបានមេខ្យល់ណាត់ឱ្យជួបជុំគ្នានៅក្នុង ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ មុនពេលចេញដំណើរឆ្លងដែន ដោយបង់ប្រាក់ទៅឱ្យមេខ្យល់ក្នុងម្នាក់ៗចាប់ពី ៣,០០០ ទៅ ៤,០០០ បាត។

ក្រោយពីបានត្រួតពិនិត្យសុខភាពរួចមក ពលករទាំងអស់ ត្រូវបានទាហានឈុតខ្មៅថៃប្រគល់ទៅឱ្យកម្លាំងអធិការ ខ្លងណាំសៃ ដើម្បីអនុវត្តតាមនីតិវិធី៕
អត្ថបទ៖ សោ និយមរ័ត្ន


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ