ព័ត៌មានអន្ដរជាតិ
លោក ចូ បៃដិន នឹងប្រកាសដំណឹងល្អពីមូលនិធិអាកាសធាតុ១០០ប៊ីលានដុល្លារនៅ UN
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ត្រូវបានគេរំពឹងថា នឹងប្រកាស«ដំណឹងល្អ»ដើម្បីដោះស្រាយកង្វះខាតក្នុងមូលនិធិអាកាសធាតុសកលចំនួន១០០ប៊ីលានដុល្លារអាមេរិក។ នេះបើយោងតាមមន្ត្រីអង្គការសហប្រជាជាតិ (UN)ម្នាក់បាននិយាយកាលពីថ្ងៃចន្ទ ទី២០ ខែកញ្ញា បន្ទាប់ពីជំនួបបិទទ្វារមួយរវាងប្រទេសដែលត្រៀមបើកមហាសន្និបាត។
លោក បៃដិន ដែលនឹងថ្លែងសុន្ទរកងាលើកដំបូងរបស់លោកទៅកាន់ស្ថាប័នពិភពលោកក្នុងនាមជាមេដឹកនាំអាមេរិកនាថ្ងៃអង្គារ៍នេះត្រូវបានតំណាងដោយបេសកជនអាកាសធាតុរបស់លោកគឺលោក John Kerry នៅក្នុងកិច្ចប្រជុំត្រូវបានរៀបចំដោយចក្រភពអង់គ្លេស និងអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres។
មុនពេលកិច្ចព្រមព្រៀងក្រុងបារីស បណ្តាប្រទេសអភិវឌ្ឍបានសន្យាថា នឹងកៀរគរថវិកាចំនួន១០០ប៊ីលានដុល្លារអាមេរិកក្នុងមួយឆ្នាំរាប់ចាប់ពីឆ្នាំ២០២០ដើម្បីគាំទ្រដល់ប្រទេសក្រីក្រជាមួយនឹងអាកាសធាតុសមស្រប ប៉ុន្តែបច្ចុប្បន្ននេះមានកង្វះខាតដែលមានប្រហែលជា២០ប៊ីលានដុល្លារអាមេរិកប៉ុណ្ណោះ។
«យើងបានឮពីតំណាងអាមេរិកនៅក្នុងបន្ទប់..មានដំណឹងល្អខ្លះជិតមកដល់»។ មន្ត្រី UN បាននិយាយ និងបន្ថែមថា «មានទស្សនៈ និងសញ្ញាវិជ្ជមានពិតប្រាកដពីតំណាងសហរដ្ឋអាមេរិក»។
«មែនទែនទៅ យើងមិនមានសេចក្តីលំអិតទេ តែសង្ឃឹមថា វានឹងជួយផ្តល់នូវភាពច្បាស់លាស់ដែលអាមេរិកមានបំណងបង្កើតការគាំទ្រលើការកៀរគរថវិកាចំនួន១០០ប៊ីលានដុល្លារអាមេរិក»។ មន្ត្រី UN បានបញ្ជាក់។
ដំណឹងនេះគឺជាសេចក្តីសង្ឃឹមខ្លះៗទុកជាមុនទៅលើផ្នែកអាកាសធាតុ បន្ទាប់ពីមានរបាយការណ៍ថ្មីៗជាច្រើនបង្ហាញពីរូបភាពដ៏អាក្រក់នៃផែនដីនាពេលអនាគត ស្របពេលអ្នកបំពុលបរិយាកាសកំពូលៗក្នុងលោកនៅតែបន្តបញ្ចេញឧស្ម័នផ្ទះកញ្ចក់ក្នុងអត្រាគួរឱ្យព្រួយបារម្ភ។
លោកនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson សហរៀបចំកិច្ចប្រជុំបាននាំមេដឹកនាំឲ្យទទួលបន្ទុកបរាជ័យរបស់ពូកគេដើម្បីឲ្យសន្យាផ្តល់មូលនិធិដែលមានបំណងរកឲ្យបាន១០០ប៊ីលានដុល្លារអាមេរិកជារៀងរាល់ឆ្នាំចាប់ពីឆ្នាំ២០២០ដល់ឆ្នាំ២០២៥៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AFP

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៧ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៩ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន