Connect with us

ព័ត៌មានអន្ដរជាតិ

ប្តីប្រពន្ធមួយគូ ជាប់គុកម្នាក់១៩៤ឆ្នាំដោយសារធ្វើទារុណកម្មកុមារ

បានផុស

នៅ

ប្តីប្រពន្ធមួយគូប្រឈមនឹងការជាប់គុក១៩៤ឆ្នាំបន្ទាប់ពីពួកគេត្រូវរងការចោទប្រកាន់ថាបានបង្អត់អាហារនិងធ្វើទារុណកម្មធ្ងន់ធ្ងរលើក្មេងស្រីម្នាក់និងក្មេងប្រុសម្នាក់អស់រយៈពេល៤ខែ។

Priscilla Meachem អាយុ៣១ឆ្នាំនិង Elite Waltz អាយុ៣៨ឆ្នាំត្រូវបានចាប់ខ្លួនដោយចោទប្រកាន់ពីថាបានចងនិងវាយកូនក្មេងដែលមានអាយុ១០ឆ្នាំនិង១១ឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមអ្នកស៊ើបអង្កេតបានចោទប្រកាន់ថា កុមារទាំងពីរត្រូវពួកគេបង្អត់អាហារហើយប្រាប់ថា ពួកគេនឹងស្លាប់ក្នុងភាពគួរឲ្យភ័យខ្លាចនៅចន្លោះខែមិថុនាដល់ខែតុលាឆ្នាំនេះ។

វាត្រូវបានគេអះអាងថា Meachem និង Waltz មកពីទីក្រុង Zanesville នៃរដ្ឋ Ohio ក៏បានប្រើខ្សែរឺតនិងបង់ស្អិតដើម្បីបង្ខាំងក្មេងៗផងដែរ។

ប៉ូលិសនិយាយថា ពួកគេបានកោរសក់របស់ក្មេងៗហើយញ៉ាំអាហារនៅមុខពួកគេជាប្រចាំ។

ប៉ូលិសស៊ើបអង្កេត Bryan Ruff បានប្រាប់កាសែត Zanesville Times ថា “នេះគឺជាករណីរំលោភបំពានដ៏អាក្រក់បំផុតដែលខ្ញុំមិនដែលឃើញ”។ 

លោក Ruff បាននិយាយថា ក្មេងប្រុសត្រូវបានគេវាយនឹងឈើនិងហ្គីតា។

កាសែតនេះរាយការណ៍ថា ឥឡូវ ប្តីប្រពន្ធមួយគូនេះត្រូវប្រឈមនឹងការចោទប្រកាន់ច្រើនករណី។

Meachem និង Waltz ត្រូវបានចោទប្រកាន់ពីបទរំលោភបំពានទាក់ទិននឹងបទឧក្រិដ្ឋព្រហ្មទណ្ឌចំនួន៩ករណី ការចាប់ជំរិតចំនួន៦ករណីនិងការរំលោភបំពានកុមារចំនួន៧ករណី។

ប្រសិនបើត្រូវផ្តន្ទាទោសមែននោះ អ្នកទាំង២អាចជាប់គុករយៈពេល១៩៤ឆ្នាំក្នុងម្នាក់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Star

ចុចអាន៖ តើ​ជំងឺ​មហារីក​លើ​កុមារ អាច​ព្យាបាល​ជា​ដែរ​ឬ​ទេ?

ចុចអាន៖ សម្តេច ហ៊ុន​ សែន អំពាវនាវកុំឱ្យ​កុមារតូចៗចេញក្រៅ​ផ្ទះ​ ក្រោយបិទ​ផ្សារអីុអន​(Aeon)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម