ព័ត៌មានជាតិ
ក្រសួងមហាផ្ទៃប្រជុំដោះស្រាយបញ្ហាកែលម្អសំណល់រឹង និងសំណល់ប្លាស្ទិក
ក្រសួងមហាផ្ទៃសហការជាមួយក្រសួងបរិស្ថាន ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តកណ្តាល ខេត្តសៀមរាប និងខេត្តកំពង់ស្ពឺ ដើម្បីដោះស្រាយបញ្ហាទីតាំងចាក់សំរាម និងរៀបចំដំណើរការគម្រោងកែលម្អសំណល់រឹង និងសំណល់ប្លាស្ទិកប្រកបដោយអនាម័យ សុវត្ថិភាព និងសុខភាពសំរាប់ការរស់នៅរបស់ប្រជាពលរដ្ឋ។

ថ្លែងក្នុងសិក្ខាសាលាស្តីពី ការវិភាគភាពសមស្រប ទីតាំងចាក់សំរាម និងរៀបចំដំណើរការគម្រោងកែលម្អសំណល់រឹង និងសំណល់ប្លាស្ទិក របស់ធនាគារពិភពលោកតាមប្រព័ន្ធអនឡាញ (Zoom) នៅថ្ងៃ២៧ ខែកញ្ញា ឆ្នាំ២០២១ លោក ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ បានបញ្ជាក់ថា គោលបំណងក្នុងសិក្ខាសាលាគឺ ពិនិត្យ ពិភាក្សា និងដោះស្រាយ លើបញ្ហាមួយចំនួន ដែលមិនទាន់បានដោះស្រាយ ក្នុងការគ្រប់គ្រងកែលម្អសំណល់រឹង និងសំណល់ប្លាស្ទិកឱ្យបានត្រឹមត្រូវ។
លោកបានលើកឡើងថា គម្រោងនេះ ពិតជាមានសារៈសំខាន់ ក្នុងការជួយពង្រឹងក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាមួយគ្នានេះដំណើរការគម្រោងកែលម្អសំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា ដែលមានប្រព័ន្ធទម្រង់ច្បាស់លាស់ ប្រកបទៅដោយអនាម័យ សុវត្ថិភាព និងសុខភាពសំរាប់ប្រជាពលរដ្ឋក្នុងការរស់នៅ។

លោក ប្រាក់ សំអឿន បានបញ្ជាក់បន្ថែមទៀតថា៖ “កន្លងមកយើងមានគោលនយោបាយក្នុងការគ្រប់គ្រងសំរាម ប៉ុន្តែប្រព័ន្ធពីមុនមក ជាទូទៅការប្រមូលសំរាមនេះ គឺគ្រប់គ្រងដោយវិស័យឯកជនស្ទើរតែទាំងអស់ក្នុងប្រទេសកម្ពុជា។ តែដោយថ្មីៗនេះ រាជរដ្ឋាភិបាលមើលឃើញភាពអសកម្មមួយចំនួន ទើបចាប់ផ្តើមកែសម្រួលប្រព័ន្ធនេះជាពិសេស និងបានធ្វើការកែសម្រួលប្រព័ន្ឋការគ្រប់គ្រងប្រមូលសំរាមក្នុងរាជធានីភ្នំពេញ។ បន្ទាប់ពីធ្វើកែលម្អកន្លងមកនេះ មានការសាទរពេញចិត្ត និងការគាំទ្រពីប្រជាពលរដ្ឋជាច្រើនក្នុងការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទីកនេះ”។
លោកសង្ឃឹមថា សិក្ខាសាលានៅពេលនេះវាជាវេទិកាមួយជជែកពិភាក្សា និងប្រមូលធាតុចូលបន្ថែមទៀតនៃលទ្ធផលនៃការសិក្សាស្រាវជ្រាវជាឯកសារសម្រាប់ធនាគារពិភពលោក និងរាជរដ្ឋាភិបាលក្នុងការអនុវត្តនៅពេលខាងមុខ៕
អត្ថបទ៖ សំអឿន

-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


