ព័ត៌មានជាតិ
អង្គការទេសចរណ៍ពិភពលោក ផ្ដល់អាហារូបករណ៍ចំនួន៥០កន្លែងដល់កម្ពុជា
អង្គការទេសចរណ៍ពិភពលោក(UNWTO)បានផ្ដល់អាហារូបករណ៍ចំនួន៥០កន្លែងដល់កម្ពុជាដើម្បីជាការចូលរួមគាំទ្រការអភិវឌ្ឍន៍ធនធានមនុស្សសំដៅស្ដារវិស័យទេសចរណ៍ឡើងវិញក្នុងបរិបទក្រោយវិបត្តិកូវីដ-១៩។
អាហារូបករណ៍ចំនួន៥០កន្លែងនេះ ត្រូវបានលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានប្រកាសនាឱកាសទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២១ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១។

បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ អាហារូបករណ៍៥០កន្លែង ដែលផ្តល់ដោយអង្គការទេសចរណ៍ពិភពលោកនោះ គឺផ្តោតលើ ១៖យុទ្ធសាស្ត្រធុរកិច្ច ២៖ គណនេយ្យ និងហិរញ្ញវត្ថុ ៣៖ មូលដ្ឋានគ្រឹះនៃទីផ្សារឌីជីថល ៤៖ មូលដ្ឋានគ្រឹះនៃការគ្រប់គ្រងប្រតិបត្តិករនិង ៥៖មូលដ្ឋានគ្រឹះនៃនវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល។
ចំពោះលក្ខខណ្ឌនៃការជ្រើសរើសបេក្ខជនទាំងពីរភេទត្រូវមានសញ្ជាតិខ្មែរជាមន្ត្រីរាជការ បុគ្គលិកជាប់កិច្ចសន្យា បុគ្គលិកបម្រើការងារ ឬសិស្សនិស្សិតកំពុងសិក្សាក្នុងវិស័យទេសចរណ៍មានចំណេះដឹងភាសាអង់គ្លេសគ្រប់គ្រាន់ (ការសិក្សាជាភាសាអង់គ្លេស)មានគោលដៅអភិវឌ្ឍជំនាញ និងចំណេះដឹងក្នុងវិស័យទេសចរណ៍។
ចំពោះទីកន្លែងទទួលពាក្យបេក្ខជនដែលមានបំណងដាក់ពាក្យកម្មវិធីអាហារូបករណ៍នេះ អាចទំនាក់ទំនងមកកាន់នាយកដ្ឋានធនធានមនុស្ស នៃក្រសួងទេសចរណ៍រៀងរាល់ម៉ោងធ្វើការ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៦ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


