ជីវិតកម្សាន្ដ
ទិត្យ សុធារី ប្រកែកមិនទទួលសំណើ ជនិន្ទ្រ អរុណរស្មី ទោះបីមានការឆាតមកអង្វរ
តារាចម្រៀងស្រី ទិត្យ សុធារី ជាថ្មីម្តងទៀតបានប្រកាសរក្សាជំហររបស់ខ្លួនថា រវាងនាងនិងអតីតគូស្នេហ៍លោក ជនិន្ទ្រ អរុណរស្មី គឺមិនអាចមានថ្ងៃត្រូវគ្នាវិញទេ ទោះបីមានការឆាតអង្វរយ៉ាងណាក្តី។
ការលើកឡើងរបស់ ទិត្យ សុធារី នេះបានធ្វើឡើងក្រោយពេលដែលកំលោះ ជនិន្ទ្រ អរុណរស្មី បានផ្ញើសារទៅនាង តាមរយៈហ្វេសប៊ុកដោយសុំត្រូវគ្នាវិញ។ ប៉ុន្តែសំណើនេះ ត្រូវបានបរាជ័យព្រោះកញ្ញា ទិត្យ សុធារី ឆ្លើយបដិសេធ។ បង្ហោះភ្ជាប់និងសារឆ្លើយឆ្លងខ្លីជាមួយលោក ជនិន្ទ្រ អរុណរស្មី តារាស្រីរូបស្រស់ ទិត្យ សុធារី បាននិយាយថា ខ្ញុំនិយាយត្រង់ជាលើកចុងក្រោយណា ខ្មោច ព្រាយ ឬសត្វខ្លាក៏ខ្ញុំមិនខ្លាចស្មើនឹងខ្លាចមនុស្សម្នាក់នេះដែរ ខ្ញុំពិតជាខ្លាចអ្នកខ្លាំងណាស់។



កញ្ញា ទិត្យ សុធារី បានបន្តថា ឈប់តាមរំខានខ្ញុំទៀតណា ខ្ញុំសូមតែសេចក្តីស្ងប់ស្ងាត់និងសេចក្តីថ្លៃថ្នូររបស់ខ្ញុំទេ ហ៊ាគួរឲ្យខ្លាចណាស់ ហ៊ាៗបងធំប្រចាំនៅខេត្តកំពង់ចាមប្លុកឡើងហត់ហើយ។ សូមបញ្ជាក់ថា កាលពីថ្មីៗកន្លងទៅតារាចម្រៀង ទិត្យ សុធារី បានប្រកាសចែកផ្លូវគ្នាជាមួយលោក ជនិន្ទ្រ អរុណ រស្មី បង្កការភ្ញាក់ ផ្អើលដល់មហាជននឹងអ្នកគាំទ្រ៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
នយោបាយ៧ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ១៧ ម៉ោង ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
នយោបាយ២ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខណៈកម្ដៅ៣៧°C