ព័ត៌មានអន្ដរជាតិ
អង់គ្លេសរកឃើញ ការចាក់វ៉ាក់សាំងកូវីដនិងផ្តាសាយក្នុងពេលតែមួយមានសុវត្ថិភាព
ការចាក់វ៉ាក់សាំងបង្ការជំងឺផ្តាសាយនៅក្នុងពេលជាមួយគ្នានៃការវ៉ាក់សាំងបង្ការកូវីដ Pfizer ឬ AstraZeneca មានសុវត្ថិភាព។ នេះបើយោងតាមការសាកល្បងគ្លីនិកសាស្ត្រលើកទី១ដើម្បីស្វែងរកចំពោះការចាក់រួមគ្នាក្នុងពេលតែមួយ។
ការសិក្សាបង្ហាញថា ខណៈពេលមនុស្សមួយចំនួនកើតមានផលរំខានច្រើនពីការចាក់បញ្ចូលគ្នារវាងវ៉ាក់សាំងផ្តាសាយ និងកូវីដ-១៩ ក៏អាការភាគច្រើនពីស្រាលទៅមធ្យម។ ផលរំខានកើតមានទូទៅបំផុតមានដូចជាឈឺចាប់នៅកន្លែងចាក់ និងអស់កម្លាំង ឈឺក្បាល ឬឈឺសាច់ដុំជាបណ្តោះអាសន្ន។
ការធ្វើតេស្តឈាមលើអ្នកស្ម័គ្រចិត្តក្នុងការសាកល្បងបានបង្ហាញថា មិនមានផលប៉ះពាល់អវិជ្ជមានលើការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំឡើយទាំងវ៉ាក់សាំងផ្តាសាយ ឬវ៉ាក់សាំងកូវីដ នៅពេលការចាក់ក្នុងពេលជាមួយគ្នាលើដៃទាំងសងខាងដោយវ៉ាក់សាំងផ្តាសាយ FluBlok របស់ក្រុមហ៊ុន Sanofi និងវ៉ាក់សាំងកូវីដ Pfizer។

អ្នកស្រាវជ្រាវលើការសិក្សារួមបញ្ចួលគ្នារវាងវ៉ាក់សាំងផ្តាយសាយ និងវ៉ាក់សាំងកូវីដ (ComFluCov) បាននិយាយថា ការរកឃើញបានគាំទ្រដល់ដំបូន្មានថ្មីៗរបស់គណៈកម្មាធិការស្តីពីវ៉ាក់សាំង និងការចាក់ថ្នាំបង្ការ (JCVI) ដើម្បីផ្តល់ការចាក់វ៉ាក់សាំងកូវីដដូសជំរុញរួមជាមួយនឹងការវ៉ាក់សាំងផ្តាសាយនារដូវស្លឹកឈើជ្រុះ និងរដូវរងាខាងមុខ។
អ្នកស្រីវេជ្ជបណ្ឌិត Rajeka Lazarus អ្នកវិទ្យាសាស្ត្រដែលដឹកនាំលើការសាកល្បង និងជាអ្នកប្រឹក្សាជំនាញជំងឺឆ្លង និងរោគសាស្ត្រនៅ University Hospitals Bristol និងមូលនិធិ Weston NHS Foundation Trust បានឲ្យដឹងថា លទ្ធផលបឋមនេះគឺជាជំហានវិជ្ជមានពិតប្រាកដមួយដែលអាចមានន័យថា ការណាត់ជួបតិចជាងមុនសម្រាប់អ្នកដែលមានសិទ្ធិចាក់វាក់កូវីដដូសជំរុញ និងវ៉ាក់សាំងផ្តាសាយ។
អ្នកស្រីបានលើកឡើងថា ៖«យើងមិនរំពឹងទេជាមួយដូសជំរុញ ថាតើនឹងមានផលប៉ះពាល់លើដំណើរការវ៉ាក់សាំងកូវីដយ៉ាងណា»។ ដំបូន្មានរបស់ JCVI កើតមានចំពេលក្តីបារម្ភកើនឡើងនៅក្នុងរដូវកាលជំងឺផ្តាសាយចូលមកដល់ដែលអាចធ្វើឲ្យកាន់តែធ្ងន់ធ្ងរជាងឆ្នាំមុនៗ ពីព្រោះប្រព័ន្ធភាពស៊ាំជំងឺផ្តាសាយនឹងថយចុះ។
ការសាកល្បងដែលបានធ្វើឡើងនៅទីតាំងទាំង១២របស់សេវាសុខភាពជាតិ (NHS) នៅអង់គ្លេស និងវែលបានពិនិត្យមើលផលប៉ះពាល់ និងប្រព័ន្ធឆ្លើយតបភាពស៊ាំលើមនុស្ស៦៧៩នាក់ដែលបានចាក់វ៉ាក់សាំងកូវីដ Pfizer ឬ AstraZeneca ដូសទី២នៅលើដៃម្ខាង និងដៃម្ខាងទៀតចាក់វ៉ាក់សាំងផ្តាយសាយ៣ម្ជុល។
អ្នកស្ម័គ្រចិត្តត្រូវបានបែងចែកជាពីរក្រុមពោលគឺក្រុមអាយុក្រោម៦៥ឆ្នាំមួយ និងក្រុមអាយុលើ៦៥ឆ្នាំមួយ។ ការណាត់ជួបចាក់លើកទី១ ពួកគាត់ចាក់វ៉ាក់សាំងកូវីដ និងវ៉ាក់សាំងផ្តាយសាយ ឬវ៉ាក់សាំងកូវីដ និងថ្នាំព្យាបាល។ ក្រុមវ័យចាស់ចាក់វ៉ាក់សាំងផ្តាសាយ FluAd របស់ក្រុមហ៊ុន Seqirus ខណៈក្រុមវ័យក្មេងចាក់វ៉ាក់សាំងផ្តាយសាយ Flublok របស់ក្រុមហ៊ុន Sanofi ឬ Flucelvax របស់ក្រុមហ៊ុន Seqirus។
រយៈពេល៣ទៅ៤សប្តាហ៍ក្រោយមក អ្នកស្ម័គ្រចិត្តបានវិលត្រឡប់មកចាក់ថ្នាំព្យាបាល ឬវ៉ាក់សាំងផ្តាយសាយ អាស្រ័យលើពេលវេលាដែលពួកគេខកខាតកាលណាត់ជួបលើកទី១។ ពីរឬបីសប្តាហ៍ បន្ទាប់ពីនោះ អ្នកស្ម័គ្រចិត្តបានវិលត្រឡប់មកម្តងទៀតដើម្បីពិភាក្សាអំពីផលប៉ះពាល់ និងផ្តល់សំណាក់ឈាម។
ប្រហែលជា៣ភាគ៤នៃស្ម័គ្រចិត្តបានប្រាប់ថា ហោចណាស់មានផលប៉ះពាល់មួយដូចជា អស់កម្លាំង ដោយមិនគិតថាតើពួកគេចាក់វ៉ាក់សាំងកូវីដតែម្យ៉ាង ឬចាក់លាយបញ្ចូលជាមួយវ៉ាក់សាំងផ្តាសាយ។ ក្នុងចំណោមរបាយការណ៍កម្រនៃផលប៉ះពាល់ធ្ងន់ធ្ងរគឺមានតែម្នាក់គត់បានប្រាប់ថា បានទៅមន្ទីរពេទ្យដោយសារកើតមានអាការឈឺក្បាលប្រកាំង។
ពេលសួរនៅទីបញ្ចប់នៃការសិក្សា អ្នកស្ម័គ្រចិត្ត៩៧%បាននិយាយថា ពួកគេមានឆន្ទៈចាក់វ៉ាក់សាំងពីរក្នុងពេលណាត់ជួបតែមួយនាពេលអនាគត។ ខណៈការចាក់វ៉ាក់សាំងកូវីដនិងផ្តាសាយនឹងទាមទារសម្រាប GPs អ្នកស្រីវេជ្ជបណ្ឌិត Lazarus បាននិយាយថា វាទូទៅដែលទទួលការចាក់វ៉ាក់សាំងជាងពីរក្នុងពេលតែមួយ ជាពិសេសសម្រាប់កុមារ និងការធ្វើដំណើរក្រៅប្រទេស។ លទ្ធផលនឹងត្រូវបោះពុម្ពផ្សាយនៅទស្សនាវដ្តី Lancet៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters
-
កីឡា១១ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


