ជីវិតកម្សាន្ដ
ត្រឹមតែ២ថ្ងៃមច្ចុរាជផ្តាច់យកសង្ខារតារាខ្មែរ២ដួងទៅទាំងអាល័យ
មហាជននិងអ្នកគាំទ្រពិតរន្ធត់ក្រោយដឹងថាតារាចាស់ក្មេងរបស់ខ្មែរចំនួនពីររូបបានទទួលមរណភាពបន្តបន្ទាប់គ្នា ពោលគឺត្រឹមតែរយ:ពេលប្រមាណ២ថ្ងៃប៉ុណ្ណោះ។ ចំពោះតារាខ្មែរទាំង២រូបនោះរួមមាន៖
ទី១.តារាចម្រៀងជើងចាស់ម្ចាស់បទ «កម្មករឆ្លងដែន» លោក សែម សង្វាត បានទទួលមរណភាពកាលពីវេលាម៉ោង១២និង១០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១បន្ទាប់ពីលោកបានពុះពារជម្នះជំងប្រចាំកាយអស់ជាច្រើនឆ្នាំ។

គេកត់សម្គាល់ថា ដំណឹងនៃមរណ:ទុក្ខដ៏សោកសៅ និងក្រៀមក្រំបំផុតសម្រាប់ក្រុមគ្រួសារលោក សែម សង្វាត នេះគឺបានធ្វើឲ្យមហាជននិងអ្នកសិល្ប:ជាច្រើនបានសម្តែងការសោកស្តាយជាពន់ពេកព្រមជាមួយការផ្ញើសារចូលរួមរំលែកទុក្ខនេះផងដែរ។

ទី២.តារាសម្តែងនិងអ្នកនិពន្ធរូបសង្ហាលោក ហង្ស អច្ឆរិយា ក៏បានទទួលមរណភាពហើយកាលពីវេលាម៉ោងប្រមាណ១០ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១ដោយសារជំងឺកូវីដ-១៩។ នេះបើយោងតាមការបញ្ជាក់ពីប្អូនប្រុសរបស់លោកគឺលោក ហង្ស វិទូ។

មិនខុសពីរៀមច្បងលោក សែម សង្វាត នោះទេ តាមរយ:ដំណឹងនៃមរណ:ទុក្ខដ៏សោកសៅនិងក្រៀមក្រំក៏មានមហាជននិងអ្នកសិល្ប:ជាច្រើនបានសម្តែងការសោកស្តាយជាពន់ពេកព្រមជាមួយការផ្ញើសារចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារផងដែរ៕
អត្ថបទ៖ ចាន់រ៉ា

-
កីឡា៨ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


