សុខភាព
ស្នាមជ្រួញនៅលើត្រចៀក ជាសញ្ញាហានិភ័យ ទាក់ទងនឹងជំងឺគ្រោះថ្នាក់មិនគួរប្រហែស
ស្នាមជ្រួញនៅលើត្រចៀក អាចជាសញ្ញាគ្រោះថ្នាក់ និងទាក់ទងជាមួយហានិភ័យនៃជំងឺធ្ងន់ធ្ងរផ្សេងៗ ដែលយើងមិនគួរមើលរំលងសោះឡើយ។ ជាពិសេសមនុស្សចាស់ តែងមានស្នាមនេះលេចឡើងមក។

វេជ្ជបណ្ឌិត Warayuvadee Amornpinyo (វេជ្ជបណ្ឌិត Jeab) គ្រូពេទ្យឯកទេសរោគសើស្បែក បានបញ្ជាក់នៅលើទំព័រហ្វេសប៊ុក HELLO SKIN ថា ស្នាមជ្រីវជ្រួញនៅលើត្រចៀក ដែលហៅថាសញ្ញារបស់ហ្វ្រេង ឬផ្នត់ដូងត្រចៀកអង្កត់ទ្រូង (DELC) មានដូចខាងក្រោម៖
សញ្ញារបស់ហ្វ្រេងឬផ្នត់ត្រចៀកអង្កត់ទ្រូង (DELC) គឺជាបន្ទាត់ដែលលាតសន្ធឹងពីទ្រនាប់អង្កត់ទ្រូងទៅគែម នៃត្រចៀក យ៉ាងហោចណាស់ពីរភាគបីនៃប្រវែងត្រចៀក។ ភាគច្រើនស្ថិតនៅមុំប្រហែល ៤៥ ដឺក្រ ដោយមានបន្ទាត់មួយឬច្រើន ហើយអាចមាននៅក្នុងត្រចៀកម្ខាងឬត្រចៀកទាំងពីរ ដោយគ្មានសញ្ញាសម្គាល់ ដែលបណ្ដាលមកពីការចោះត្រចៀក ការគេងជាប្រចាំ ឬកើតឡើងបន្ទាប់ពីរបួសផ្សេងទៀត។
សញ្ញាត្រចៀកបែបនេះ វាត្រូវបានគេជឿថា បណ្តាលមកពីយន្តការនៃដំណើរការរឹងរបស់សរសៃឈាម។ (ដំណើរការសរសៃឈាមអារទែ) ដែលអាចបណ្ដាលមកពីកត្តាជាច្រើនដូចជា ពន្ធុវិទ្យារចនាសម្ព័ន្ធនៃសរសៃឈាមតូចៗ (Microvascular structure) ឬប្រព័ន្ធឈាមរត់ (vessel hemodynamics) ។
ស្នាមជ្រួញនៅលើត្រចៀក អាចជាសញ្ញាគ្រោះថ្នាក់នៃជំងឺដូចជា៖
មានហានិភ័យខ្ពស់នៃការស្លាប់ដោយសារជំងឺបេះដូង
បង្កើនហានិភ័យនៃផលវិបាកសរសៃឈាមបេះដូង ក្នុងនិងក្រោយវះកាត់
ចំពោះអ្នកជំងឺដែលមានជំងឺដាច់សរសៃឈាមខួរក្បាល ជាមួយនឹងស្នាមជ្រួញនេះ វាត្រូវបានគេរកឃើញថា មានទំនាក់ទំនងជាមួយក្រុមទាំងនេះ ច្រើនជាងក្រុមដែលមិនត្រូវបានសម្គាល់
ជំងឺសរសៃឈាមបេះដូង
ជំងឺទឹកនោមផ្អែម
សម្ពាធឈាមខ្ពស់
ជំងឺដាច់សរសៃឈាមខួរក្បាល ischemic
អាចបង្ហាញថា ស្នាមជ្រួញនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងជំងឺក្រិនសរសៃឈាមយូរ។ (ជំងឺស្ទះសរសៃឈាមរ៉ាំរ៉ៃ)។

វិធីព្យាបាលស្នាមជ្រួញនៅលើត្រចៀក
អ្នកដែលមិនមានជំងឺណាមួយ ប៉ុន្តែមានស្នាមជ្រួញនេះ គួរតែយកចិត្តទុកដាក់បន្ថែម ដើម្បីពិនិត្យមើលហានិភ័យនីមួយៗ។ ចូរថែរក្សាខ្លួនឯង ទាំងការញ៉ាំ ហាត់ប្រាណឲ្យបានទៀងទាត់ កុំជក់បារី ប្រសិនបើអ្នកមានជំងឺទឹកនោមផ្អែម សម្ពាធឈាមខ្ពស់ ឬកូលេស្តេរ៉ុលខ្ពស់ គួរកាត់បន្ថយការហូបរបស់មានជាតិប្រៃដាច់ខាត។ បង្កើតទម្លាប់ដេកឲ្យបានល្អ និងថែរក្សាត្រចៀកឲ្យមែនទែន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មើលឲ្យហើយ! ពេលចាស់ទៅ ក្នុងខ្លួន យើងប្រែប្រួលម៉េចខ្លះ?
ចុចអាន៖អាហារ ៥ ក្រុមនេះជាថ្នាំបំប៉នរាងកាយមនុស្សចាស់ ដើម្បីបង្កើនការការពារប្រឆាំងនឹងកូវីដ
ចុចអាន៖អាហារ ៣ មុខ មនុស្សវ័យ ៦០ ឆ្នាំឡើងទៅ គួរពិសារាល់ថ្ងៃកុំអាក់ខាន ដើម្បីជំនួយដល់សុខភាពរាងកាយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


