ព័ត៌មានអន្ដរជាតិ
ខែក្រោយ ថៃ បើកប្រទេស ទទួលទេសចរឡើងវិញ តែមានលក្ខខណ្ឌ
ប្រទេសថៃ គ្រោងបញ្ចប់តម្រូវការធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរដែលបានចាក់វ៉ាក់សាំងពេញលេញមកពីប្រទេស ដែលមានហានិភ័យទាបយ៉ាងហោចណាស់ ១០ ចាប់ពីថ្ងៃទី ១ ខែវិច្ឆិកាទៅ។
យ៉ាងណាក្តី លោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា បានទទួលស្គាល់ថា ការសម្រេចចិត្តនេះនាំមកនូវហានិភ័យខ្លះ ប៉ុន្តែវាត្រូវបានគេមើលឃើញថា ជាជំហានសំខាន់ដើម្បីស្តារវិស័យទេសចរណ៍ដែលដួលរលំរបស់ប្រទេសឡើងវិញ។
ប្រទេសទាំង ១០ ដែលមានហានិភ័យទាបរួមមានទាំងចក្រភពអង់គ្លេស ចិន អាល្លឺម៉ង់និងអាមេរិកផងដែរ។
លោក ប្រាយុទ្ធ លើកឡើងថា ប្រទេសថៃ ក៏នឹងអនុញ្ញាតឲ្យកន្លែងកម្សាន្តបើកឡើងវិញនៅថ្ងៃទី ១ ខែធ្នូ ហើយអនុញ្ញាតឲ្យលក់គ្រឿងស្រវឹងវិញផងដែរ។
លោកបានបន្ថែមថា អាជ្ញាធរគ្រោងនឹងបើកប្រទេសថៃ សម្រាប់ទទួលអ្នកទេសចរមកពីប្រទេសជាច្រើនទៀតនៅថ្ងៃនោះ។
ការអត្ថាធិប្បាយរបស់លោកប្រាយុទ្ធ បានធ្វើឡើងនៅក្នុងសុន្ទរកថាតាមទូរទស្សន៍មួយកាលពីថ្ងៃចន្ទទី១១ខែតុលា។
ដោយសំដៅទៅលើភ្ញៀវទេសចរមកពីប្រទេសចំនួន ១០ ដែលមានហានិភ័យទាប លោកបានសង្កត់ធ្ងន់ថា “នៅពេលពួកគេមកដល់ ពួកគេត្រូវតែបង្ហាញលទ្ធផលតេស្តកូវីដអវិជ្ជមាន ហើយធ្វើតេស្តម្តងទៀតនៅពេលមកដល់។ ប្រសិនបើការធ្វើតេស្តលើកទី ២ នៅតែអវិជ្ជមានដដែលនោះ ភ្ញៀវទេសចរមកពីប្រទេសទាំងនោះ អាចធ្វើដំណើរដោយសេរីដូចជនជាតិថៃដែរ”។
ប៉ុន្តែលោកបានព្រមានថា រដ្ឋាភិបាលនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ប្រសិនបើមានការកើនឡើងនៃការឆ្លងឬការលេចចេញនូវវីរុសកូវីដ១៩បំប្លែងខ្លួនប្រភេទ Delta។
មានការប៉ាន់ប្រមាណថា ប្រទេសថៃ បានបាត់បង់ចំណូលវិស័យទេសចរណ៍ប្រហែល ៥០ ពាន់លានដុល្លារនៅឆ្នាំ ២០២០។
ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំនេះ មានភ្ញៀវទេសចរត្រឹមតែជាង ៧ ម៉ឺននាក់ប៉ុណ្ណោះ បានចូលមកប្រទេសនេះ បើប្រៀបធៀបទៅនឹង ៤០ លាននាក់នៅឆ្នាំ ២០១៩។
គួរបញ្ជាក់ថា ប្រទេសថៃបានរាយការណ៍ពីករណីឆ្លងវីរុសកូវីដ១៩ជាង ១.៧ លានករណីចាប់តាំងពីការផ្ទុះជំងឺរាតត្បាត និងមានអ្នកស្លាប់ជិត ១៨,០០០ នាក់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ