កីឡា
សាលី អូមើត កំពុងហ្វឹកហាត់ជាមួយ និងម៉ូតូទឹកថ្មីរបស់ខ្លួន នៅអូទ្រីស
ម្ចាស់មេដាយមាសកីឡាអាស៊ី លើប្រភេទកីឡាម៉ូតូទឹកកម្ពុជា សាលី អូមើត ពេលនេះកំពុងថិតនៅប្រទេសអូទ្រីស ដើម្បីហ្វឹកហាត់នៅទីនោះជាមួយនិងម៉ូតូទឹកថ្មីរបស់ខ្លួន ដែលក្លឹបទើបទិញឲ្យហើយ ពិសេសបានហ្វឹកហាត់ជាមួយកីឡាករម្ចាស់មេដាយមាសពិភពលោករបស់ប្រទេសអូទ្រីសផងដែរ។
សាលី អូមើត បានប្រាប់ឲ្យដឹងថា ក្លឹបបានបញ្ជូនខ្លួនមកហ្វឹកហាត់នៅប្រទេសអូទ្រីសជិតមួយខែហើយ ដោយកំពុងហ្វឹកហាត់ជាមួយនិងម៉ូតូទឹកថ្មី ដែលក្លឹបទើបទិញឲ្យ ពិសេសបានហ្វឹកហាត់ជាមួយកីឡាម្ចាស់មេដាយមាសពិភពលោករបស់ប្រទេសអូទ្រីសទៀតផង។
យ៉ាងណាកីឡាកររូបនេះ បានត្អូញត្អែរថា ការហ្វឹកហាត់ក្នុងប្រទេសនៃតំបន់អឺរ៉ុបមួយនេះ គឺជួបការលំបាកខ្លះ គឺបញ្ហាអាកាសធាតុត្រជាក់ខ្លាំង ទាំងនៅកន្លែងស្នាក់នៅ និង កន្លែងហ្វឹកហាត់ ។តែទោះជាយ៉ាងណាក៏ដោយ ដើម្បីទទួលបានបទពិសោធន៍និងចំណេះជំនាញថ្មីៗយកមកអភិវឌ្ឍន៍និងចែករំលែកដល់កីឡាករម៉ូតូទឹកកម្ពុជា ឲ្យកាន់តែរីកចម្រើនបន្ថែមទៀតនោះគេបានប្តេជ្ញាខិតខំប្រឹងប្រែងហ្វឹកហាត់មិនបោះបង់ដោយសារតែបញ្ហាប្រឈមបន្តិចបន្តួចបែបនេះឡើយ។

ម្ចាស់មេដាយមាសកីឡាអាស៊ីលើប្រភេទកីឡាម៉ូតូទឹកសាលីអូមើត កំពុងហ្វឹកហាត់ពង្រឹងសមត្ថភាពជាមួយនិងម៉ូតូទឹកថ្មីនៅប្រទេសអូទ្រីស រយៈពេលជិតមួយខែហើយ ដើម្បីត្រៀមខ្លួនចូលប្រជែងដណ្តើមមេដាយជូនកម្ពុជា ពីការប្រកួតកម្រិតអន្តរជាតិនានានិងស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
សាលី អូមើត ជាកីឡាករម៉ូតូទឹក ដែលឈ្នះមេដាយមាសកីឡាអាស៊ីជូនកម្ពុជា ហើយកីឡាកររូបនេះ ក៏ជាជើងខ្លាំងមួយរូបធ្លាប់ប្រជែងដណ្តើមមេដាយបានជូនក្លឹបពីការប្រកួតកម្រិតពិភពលោកជាច្រើនគ្រឿងផងដែរ។ សម្រាប់ស៊ីហ្គេមឆ្នាំ២០២៣ សាលី អូមើត ជាក្តីសង្ឃឹមរបស់កម្ពុជា ក្នុងការប្រជែងដណ្តើមមេដាយមាសជូនកម្ពុជាលើប្រភេទកីឡាម៉ូតូទឹក៕
អត្ថបទ៖ វិសិទ្ធ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព



