ព័ត៌មានជាតិ
ទណ្ឌិតខេត្តកណ្ដាល ទទួលបានវ៉ាក់សាំង២ប្រភេទនេះ ទើបមិនទាន់ចាក់ដូសទី៣
កន្លងមក ទណ្ឌិតខេត្តកណ្ដាល បានទទួលវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ២ប្រភេទ ចំនួន៣ដងមកហើយ ដែលវ៉ាក់សាំងខាងលើ វ៉ាក់សាំងខ្លះតម្រូវចាក់តែម្ដង និងវ៉ាក់សាំងខ្លះតម្រូវចាក់ចំនួន២ដង ទើបប្រធានពន្ធនាគារមិនទាន់ទទួលដំណឹងអំពីការចាក់វ៉ាក់សាំងដូសទី៣។

លោក ចាត ស៊ីនាង ប្រធានពន្ធនាគារខេត្តកណ្ដាល មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថាទាក់ទងនឹងការចាក់វ៉ាក់សាំងបង្កាកូវីដ-១៩ សម្រាប់ទណ្ឌិតនៅពន្ធនាគារខេត្តកណ្ដាល គឺបានដំណើរការចាក់វ៉ាក់សាំង អាស្ត្រាហ្សេនីកា (astrazeneca) បានចំនួន ២លើក និងក្រោយមកបានចាក់វ៉ាក់សាំង ចនសុន អែន ចនសុន (Johnson & Johnson) ចំនួន ១លើកទៀត។

លោក ចាត ស៊ីនាង មានប្រសាសន៍បញ្ជាក់បន្ថែមថា៖ “អ៊ីចឹងបានន័យថា ការចាក់វ៉ាក់សាំងនៅពន្ធនាគារ អាស្ត្រាសេនីកា បាន២លើក និងវ៉ាក់សាំង ចនសុន អែន ចនសុន ជាលើកចុងក្រោយ ចាក់វ៉ាក់សាំងលើកទី៣ អត់ទាន់ចាក់នៅឡើយទេ”។
ប្រធានពន្ធនាគារខេត្តកណ្ដាលខាងលើមិនបង្ហាញចំនួនទណ្ឌិតដែលកំពុងជាប់ឃុំទេ ប៉ុន្តែលោកបានបញ្ជាក់ថា កន្លងមកពន្ធនាគារខេត្តកណ្ដាល មិនមានអ្នកជំងឺកូវីដ-១៩ ប្រភេទ ដែលតា ទេ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១១ ខែតុលានេះ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិបានបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ ឬដូសជំរុញដល់ប្រជាពលរដ្ឋទូទៅ។ យុទ្ធនាការនេះ គឺផ្តើមចេញដំបូងពីរាជធានីភ្នំពេញមុនទៅកាន់បណ្តាខេត្តនានានៅក្នុងប្រទេសកម្ពុជា។ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិសុទ្ធតែលើកឡើងពីសារៈសំខាន់នៃការចាក់វ៉ាក់សាំងដូសទី៣នេះ ទាំងសម្រាប់សុខភាពសាធារណៈរបស់កម្ពុជាប្រឆាំងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងសម្រាប់ជាការឆ្ពោះទៅរកការបើកឱ្យដំណើរការផ្សេងៗឡើងវិញនៅក្នុងប្រទេសនាពេលខាងមុខ៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានជាតិ២៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


