ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល រកឃើញក្រុមមនុស្សមួយប្រភេទ មានបញ្ហារលាកសាច់ដុំបេះដូង ក្រោយចាក់ដូសទី២
យោងតាមទិន្នន័យថ្មីដែលបង្ហាញដោយក្រសួងសុខាភិបាលអ៊ីស្រាអែល បានឱ្យដឹងថា ខ្លួនបានរកឃើញជំងឺរលាកសាច់ដុំបេះដូងក្នុងចង្កោមមនុស្សវ័យក្មេង ប៉ុន្តែករណីទាំងនោះ ជាករណីកម្រណាស់។
កាលពីសប្ដាហ៍មមុន ក្រសួងសុខាភិបាលអ៊ីស្រាអែល បានបញ្ចេញទិន្នន័យស្តីពីករណីកម្រអំពីបញ្ហារលាកសាច់ដុំបេះដូងក្នុងចំណោមមនុស្សអាយុពី ១២-១៥ ឆ្នាំ ដែលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លើកទី ១ និងទី ២ រួចរាល់។

គេបានរកឃើញកុមារម្នាក់ ក្នុងចំណោមកុមារ ៣៣១,៥៣៨ នាក់ ដែលទទួលថ្នាំបង្ការកូវីដ-១៩ ដូសទី១ បាន ៥ថ្ងៃ មានបញ្ហារលាកសាច់ដុំបេះដូង។ ហើយក្នុងចំណោមកុមារ ២៥៥,៤៤៤ នាក់ដែលទទួលថ្នាំបង្ការកូវីដ-១៩ដូសទី២ មានករណីរលាកសាច់ដុំបេះដូងចំនួន ១១ ករណី។ ពួកគេ ១០ នាក់ជាក្មេងប្រុស ហើយម្នាក់ទៀតជាក្មេងស្រី។ យ៉ាងណាមិញ កុមារទាំង ១២ នាក់ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ ដើម្បីថែទាំនៅផ្ទះ ព្រោះស្ថានភាពពួកគេមិនធ្ងន់ធ្ងរឡើយ។
ប្រភពដដែល បញ្ជាក់ថា ឱកាសនៃការទទួលរងជំងឺរលាកសាច់ដុំបេះដូងមិនសូវកើតមានចំពោះមនុស្សវ័យចំណាស់ទេ ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩រួចរាល់ ហើយស្ទើរតែមិនមានកើតសោះចំពោះមនុស្សស្រី។

ជាថ្មីម្ដងទៀត ក្រសួងសុខាភិបាលអ៊ីស្រាអែល អះអាងថា ផលប៉ះពាល់នៃវ៉ាក់សាំងមិនមានច្រើននោះទេ ហើយប្រសិនបើវាលេចចេញ ក៏កើតមានករណីស្រាលប៉ុណ្ណោះ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ TIMES OF ISRAEL
ចុចអាន៖ ហេតុអ្វី អាស៊ី-ប៉ាស៊ីហ្វិក ប្រញាប់ប្រញាល់បញ្ជាទិញថ្នាំ Molnupiravir ម៉្លេះ?
ចុចអាន៖ អ្នកចាក់វ៉ាក់សាំងរបស់ ចិន កុំបារម្ភមិនបង្កហានិភ័យជំងឺស្ទះសរសៃឈាមក្នុងខួរក្បាល ឬដុំកំណកឈាមឡើយ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ៥ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ