ព័ត៌មានអន្ដរជាតិ
ហេតុអ្វី អាស៊ី-ប៉ាស៊ីហ្វិក ប្រញាប់ប្រញាល់បញ្ជាទិញថ្នាំ Molnupiravir ម៉្លេះ?
ក្នុងអំឡុងពេលមានការប្រជែងជាសកល ដើម្បីទទួលបានវ៉ាក់សាំង ប្រទេសជាច្រើននៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក មានភាពយឺតយ៉ាវ។ ប៉ុន្តែលើកនេះ ពួកគេនឹងមិនបង្កកំហុសដដែលទេ។
បណ្តាប្រទេសនៅជុំវិញតំបន់ កំពុងប្រញាប់ប្រញាល់បញ្ជាទិញអាវុធចុងក្រោយ ប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលជាថ្នាំប្រឆាំងវីរុស ទោះមិនទាន់ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់នៅឡើយក៏ដោយ។

យោងតាមទិន្នន័យរបស់ក្រុមហ៊ុន Airfinity បានបង្ហាញថា ប្រទេសឬដែនដីចំនួន១០ កំពុងស្ថិតក្នុងការចរចាឬបានចុះហត្ថលេខារួចទៅហើយ លើកិច្ចព្រមព្រៀងថ្នាំគ្រាប់ Molnupiravir ហើយក្នុងនោះមានប្រទេសចំនួន ៨ ស្ថិតនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។
ប្រទេសខ្លះក្នុងចំណោមប្រទេសទាំងនោះ អាចនឹងព្យាយាមចៀសវាងកំហុសឆ្គងពីអតីតកាល នៅពេលការបញ្ជាទិញយឺតយ៉ាវ នាំឲ្យមានការពន្យារពេលចាក់វ៉ាក់សាំង។
លោកស្រី Rachel Cohen នាយកប្រតិបត្តិនៅអង្គការមិនរកប្រាក់ចំណេញ Drugs for Neglected Diseases Initiative បានលើកឡើងថា “មានប្រទេសដែលមានប្រាក់ចំណូលមធ្យមមួយចំនួនដែលខ្ញុំគិតថា កំពុងព្យាយាមមិនឲ្យធ្លាក់ចូលក្នុងអន្ទាក់ដដែល ដែលពួកគេត្រូវបានទុកចោលនៅពេលប្រទេសមានប្រាក់ចំណូលខ្ពស់ បានប្រមូលយកវ៉ាក់សាំងទាំងអស់”។

ទោះបីជាយ៉ាងណាក៏ដោយ គេមិនច្បាស់ទេថា តើប្រទេសនីមួយៗនឹងត្រូវចំណាយប្រាក់ប៉ុន្មានសម្រាប់ថ្នាំគ្រាប់នេះ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានយល់ព្រមចំណាយប្រាក់ចំនួន ១.២ ពាន់លានដុល្លារ សម្រាប់ថ្នាំ ១.៧ លានឈុត ប្រសិនបើថ្នាំនេះត្រូវបានអនុម័តមែន។ នេះមានន័យថា រដ្ឋាភិបាលនឹងបង់ប្រាក់ប្រហែល ៧០០ ដុល្លារក្នុងមួយឈុត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNN
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២០ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


