Connect with us

ព័ត៌មានជាតិ

រដ្ឋបាល​រាជធានី​ភ្នំពេញ មាន​ការ​ធ្វើ​ចរាចរណ៍​ចំពោះ​ឡាន​ធំ ដឹកទំនិញ​ឆ្លងកាត់​ផ្លូវ​លេខ​២០​អា ខណៈ​មានទឹក​ហូរ​កាត់​នៅ​យប់​នេះ

បានផុស

នៅ

ភ្នំពេញ ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បានសម្រេច​មិន​ឲ្យ​មានការ​ធ្វើ​ចរាចរណ៍​ចំពោះ​ឡានធំ ឡាន​ដឹកទំនិញ​ឆ្លងកាត់​ផ្លូវ​លេខ​២០​អា​ឡើយ ចាប់ពី​ម៉ោង​នេះ​តទៅ តែ​អាចអោយ​ធ្វើ​ចរាចរណ៍​បាន​ចំពោះ​ឡានតូច​និង​ម៉ូតូ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសម្រេច​បែបនេះ​ រដ្ឋ​បាល​រាជធានី​ភ្នំពេញ​បាន​ធ្វើ​ឡើង​នៅ​យប់​ថ្ងៃទី​២៥​តុលា​នេះ ខណៈ​ដែល​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​អម​ដំណើរ​ជាមួយ​លោក​លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង ឧតុនិយម និង ចុះ​ពិនិត្យ​ស្ថានភាព​ទឹក ទាំងយប់​។

កំណាត់​ផ្លូវ​លេខ​២០​អា ដែល​ត្រូវ​បិទ​នេះ ចាប់ពី​រង្វង់​មូល​កួរស្រូវ ឆ្លងកាត់​សង្កាត់ រលួស និង​សង្កាត់​គង​ន​យ ខណ្ឌដង្កោ ទៅ​ផ្សារ​កន្ទួត ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្តាល ហើយ​ការសម្រេច​មិន​ឲ្យ​មានការ​ធ្វើ​ចរាចរណ៍​ចំពោះ​ឡានធំ ដឹកទំនិញ​ឆ្លងកាត់​ផ្លូវ​លេខ​២០​អានេះ គឺ​ដោយសារ​ស្ថានភាព​ទឹកជំនន់​ទឹកភ្លៀង​ហក់​ឡើង​ខ្លាំង និង​ហូរ​កាត់​កំណាត់​ផ្លូវ​មួយ​នេះ​ហើយ​។

ប៉ុន្តែ​ទោះបីជា​យ៉ាង​ណា​ក្តី នៅ​ម៉ោង​១១​យប់​នេះ លឹម​គានហោ បានសម្រេច​បិទទ្វារ​ទឹកជា​ច្រើន​ទ្វា​ទឹក នៅ​ខេត្តកំពង់ស្ពឺ ដើម្បី​កាត់​បន្ថយ​ការ​លិចលង់​ខ្លាំង​នៅ​យប់​នេះ៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម