សុខភាព
ចង់ឱ្យបុត្រប្រសូតដោយសុវត្ថិភាព អ្នកម្តាយត្រូវដឹងពីអ្វីខ្លះ?
សុខភាពអ្នកម្តាយ និងទារកគឺមានសារៈសំខាន់ណាស់ ដូចនេះនៅពេលអ្នកកំពុងពរពោះ អ្វីដែលចាំបាច់នោះគឺ អ្នកត្រូវមកធ្វើការតាមដានផ្ទៃពោះឱ្យបានទៀងទាត់ តែត្រូវចាំថា អ្នកមិនមែនជាអ្នកជំងឺទេ។ អ្វីដែលអ្នកត្រូវធ្វើក្នុងអំឡុងពេលមានផ្ទៃពោះរួមមាន៖

ក. ពិនិត្យផ្ទៃពោះ៖
១. ការពិនិត្យផ្ទៃពោះក្នុងអំឡុងត្រីមាសទី១ គឺដើម្បីបញ្ជាក់ថា៖ – តើអ្នកមានកូនមែន ឬអត់? – កូនចាប់កំណើតថ្ងៃណា? គ្រប់ខែថ្ងៃណា? – អ្នកមានកត្តាប្រឈម គ្រោះថ្នាក់ឬទេ?
២. ការពិនិត្យក្នុងអំឡុងត្រីមាសទី២៖ – តើទារកក្នុងផ្ទៃលូតលាស់សមស្របតាមអាយុរបស់គេ ដែរឬទេ? – តើអ្នកមានជំងឺអ្វីកើតឡើងទេ អំឡុងពេលពរពោះ? (ឧ. លើសឈាម ទឹកនោមផ្អែម បេះដូង…) – តើកូនអាចប្រឈមកើតមុនខែ ឬទេ?
៣. ការពិនិត្យក្នុងត្រីមាសទី៣៖ – មើលការលូតលាស់របស់ទារក – ដើម្បីវាយតម្លៃ និងរៀបចំទុកជាមុន ថាតើកូនរបស់អ្នកអាចកើតបានតាមធម្មជាតិ ឬក៏ត្រូវការអន្តរាគមន៍វះកាត់បែបវេជ្ជសាស្ត្រ? ការពិនិត្យអេកូផ្ទៃពោះចំពោះស្ត្រីមានគភ៌ មានសារៈសំខាន់ណាស់ក្នុងការតាមដានការវិវត្តន៍សរីរាង្គ និងដឹងពីជំងឺផ្សេងៗរបស់ទារកដែលនៅក្នុងផ្ទៃ។

ខ. ការពិនិត្យឈាម និងទឹកនោម៖
១. នៅពេលចាប់ផ្តើមមានកូន៖ – ការពិនិត្យរកក្រុមឈាម គ្រាប់ឈាម និងជំងឺផ្សេងៗ – ពិនិត្យជាតិស្ករក្នុងឈាម ខ្វះជាតិស្ករ ទឹកនោមផ្អែមពេលមានទំងន់?
២. នៅពេលជិតសម្រាល៖ ការពិនិត្យឈាមនៅរយៈពេលនេះមានសារៈសំខាន់ សម្រាប់ត្រៀមនៅពេលសម្រាល (សម្រាលដោយធម្មជាតិ ឬវះកាត់)។
គ. ការពិនិត្យរោគស្ត្រី៖ – រលាកមាត់ស្បូន រលាកទ្វាមាស – ធ្លាក់ស បង្ករដោយមេរោគ (មេរោគអាចបណ្តាលឱ្យកូនលូតលាស់មិនសមស្របបែកទឹកភ្លោះខុសប្រក្រតី ឬ កូនកើតមិនគ្រប់ខែ។

ឃ. ការចាក់វ៉ាក់សាំង៖ ក្នុងអំឡុងពេលមានផ្ទៃពោះ វ៉ាក់សាំងសំខាន់ចាំបាច់ដែលត្រូវចាក់ និងគ្មានផលប៉ះពាល់ដល់ទារកក្នុងផ្ទៃ។
ង. ការទទួលថ្នាំជាតិដែក acide folique និង វីតាមីនផ្សេងៗដើម្បីឱ្យទារកក្នុងផ្ទៃលូតលាស់បានល្អគ្រប់គ្រាន់ និងត្រឹមត្រូវ ព្រមទាំងអាចបង្ការពីជំងឺផ្សេងៗមួយចំនួនទៀតផង។

បញ្ជាក់ អ្នកម្តាយត្រូវធ្វើការពិនិត្យសុខភាពជារៀងរាល់ខែ ទៅតាមការណាត់របស់គ្រូពេទ្យជំនាញនៃមន្ទីរពេទ្យកាលម៉ែត។ ក្នុងករណីមានភាពមិនធម្មតា ដូចជាធ្លាក់ឈាម ឈឺពោះ ឬមានសញ្ញាអ្វីមួយមិនប្រក្រតី… អ្នកម្ដាយត្រូវមកជួបគ្រូពេទ្យជាបន្ទាន់ កុំរង់ចាំថ្ងៃណាត់ជួប។ ការគោរពបានទៅតាមដំបូន្មានគ្រូពេទ្យជំនាញ និងការពិនិត្យសុខភាពបានទៀងទាត់ជាកត្តាដែលនាំឱ្យអ្នកម្តាយ និងបុត្រធីតាចៀសផុតពីគ្រោះថ្នាក់ក្នុងកំឡុងពេលសម្រាល៕
អត្ថបទ៖ រស្មី
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


