ព័ត៌មានជាតិ
ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ កម្ពុជានឹងជំរុញរបៀបវារៈ “ស្រ្តី សន្តិភាព និង សន្តិសុខ”
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសថា ក្នុងនាមកម្ពុជាជាប្រធានអាស៊ាន នៅឆ្នាំ២០២២ កម្ពុជានឹងបន្តជំរុញនូវរបៀបវារៈ “ស្រ្តី សន្តិភាព និង សន្តិសុខ (WPS)”។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការលើរបៀបវារៈ “ស្រ្តី សន្តិភាព និង សន្តិសុខ (WPS)” គួរត្រូវបានយកចិត្តទុកដាក់ និងពង្រឹងបន្ថែមដែលជាជំហានដ៏ប្រសើរមួយ ក្នុងការទទួលស្គាល់តួនាទីរបស់ស្ត្រី នៅក្នុងការជំរុញសុខុមាលភាពសង្គម និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ក្នុងន័យនេះ សម្តេចតេជោបានស្នើសុំនូវកិច្ចសហប្រតិបត្តិការ និងការជួយគាំទ្រពីប្រទេសអូស្ត្រាលី។

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី លើកទី១ ថ្លែងពីរាជធានីភ្នំពេញ តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានស្នើអូស្ត្រាលី បន្តជួយពង្រឹងវិស័យអាទិភាពមួយចំនួនដូចជា វិស័យបច្ចេកវិទ្យាឌីជីថល និងពាណិជ្ជកម្មអេឡិចត្រូនិក សហគ្រាសធុនតូច និងមធ្យម វិស័យអប់រំ និង អភិវឌ្ឍធនធានមនុស្ស ជាពិសេសការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈសម្រាប់ស្ត្រី និងពលករចំណាកស្រុកដែលវិលត្រឡប់ពីក្រៅប្រទេស ដើម្បីឱ្យមានសមត្ថភាពស្វែងរកការងារថ្មី និងជីវភាពរស់នៅល្អប្រសើរ។
នៅក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំអាស៊ាន-អូស្ត្រាលី លើកទី១នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញថា ការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី ប្រចាំឆ្នាំ គឺជាសក្ខីភាពមួយឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តរួម និងការសម្រេចបាននូវសមិទ្ធផលដ៏ធំធេងដែលអាចចាត់ទុកថា ជាការបើកនូវទំព័រប្រវត្តិសាស្ត្រថ្មីមួយក្នុងទំនាក់ទំនងនៃដៃគូយុទ្ធសាស្ត្ររវាងភាគីទាំងពីរ។ ជាមួយនឹងទំនាក់ទំនងល្អនេះ កម្ពុជាសូមគាំទ្រការលើកកម្ពស់ទំនាក់ទំនងអាស៊ាន-អូស្ត្រាលី ឱ្យក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

ទន្ទឹមគ្នានេះ កម្ពុជាសូមវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមអូស្ត្រាលីសម្រាប់អនាគតអាស៊ាន ដើម្បីដោះស្រាយបញ្ហាប្រឈមនៅក្នុងសរសរស្តម្ភទាំងបីរបស់អាស៊ាន។ ពាក់ព័ន្ធនឹងវិបត្តិនៃជំងឺកូវីដ-១៩ កម្ពុជាសូមវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកដ៏សកម្មរបស់អូស្ត្រាលីក្នុងយុទ្ធនាការពហុភាគីដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ការស្តារ និងជំរុញកំណើន សេដ្ឋកិច្ចក្នុងតំបន់ ជាពិសេសការដាក់ចេញនូវភាពជាដៃគូសម្រាប់យុទ្ធសាស្រ្តនៃការស្តារឡើងវិញ (Partnerships for Recovery Strategy) និងការកំណត់យកអាស៊ានជាដៃគូដ៏សំខាន់។
ក្នុងបរិបទនៃការរស់នៅជាមួយជំងឺកូវីដ-១៩នេះ ការកសាងសហគមន៍អាស៊ានប្រកបដោយជីវភាព វិបុលភាព និង បរិយាប័ន្ន ពិតជាមានសារៈសំខាន់។ ក្នុងន័យនេះ កម្ពុជាសូមលើកទឹកចិត្តឱ្យអូស្ត្រាលីបន្តគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ក្នុងសកម្មភាពជំរុញសមាហរណកម្មតំបន់ដូចជា ផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥ (MPAC 2025) និងផែនការសកម្មភាពនៃគំនិតផ្តួចផ្តើមសមាហរណកម្មអាស៊ាន (IAI) ដំណាក់កាលទី៤។ កម្ពុជាក៏សូមស្នើឱ្យភាគីទាំងពីរអនុវត្តផែនការសកម្មភាពអាស៊ាន-អូស្ត្រាលី ឆ្នាំ២០២០-២០២៤ ឱ្យបានជោគជ័យ ព្រមទាំងបន្តដោះស្រាយបញ្ហាប្រឈមរួមនានាដូចជា បញ្ហាសុខភាពសាធារណៈ ការស្តារ និងជំរុញកំណើនសេដ្ឋកិច្ច និងការប្រែប្រួលអាកាសធាតុជាដើម៕
អត្ថបទ៖ ណារី
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៧ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៥ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


