KPT+
មានកូនតូចចង់ដើរលេងសប្បាយ ត្រូវចេះតិចនិកសាមញ្ញទាំងនេះ
ពិតណាស់ ដើរលេង អាចជួយកាត់បន្ថយស្រ្តស ធ្វើឲ្យជីវិតមានផាសុកភាពឡើងវិញ ជួយបង្កើនគំនិតថ្មីៗ ក៏ផ្តល់បទពិសោធន៍ជីវិតដ៏៏ស្រស់ស្អាតមិនអាចបំភ្លេចបាន។ យ៉ាងណា ជាប៉ាម៉ាក់គេ មានអូនៗតូចៗទៅជាមួយ ចង់បានដំណើរកម្សាន្តពោរពេញភាពសប្បាយរីករាយ ត្រូវចេះរៀបចំផែនការដើរកំសាន្តឲ្យច្បាស់ ព្រោះដឹងហើយ មានក្មេងតូចដើរលេងជាមួយមិនស្រួលទេ ប៉ុន្តែបើគ្មានអូនៗក៏មិនសប្បាយដែរ។
១- ផែនការត្រូវរៀបចំ

ទោះបីជាយើងស្ថិតក្នុងដំណាក់កាលណាក៏ដោយ សម្រាប់ដំណើរកម្សាន្តមានអូនៗតូចៗទៅជាមួយ យើងត្រូវត្រៀមចិត្តចំពោះហេតុការណ៍មិនបានរំពឹងទុក បង្កដោយសារកូនយើង ដូចជា ឈប់ចូលបន្ទប់ទឹក ឬមើលទេសភាព។ យើងគួរតែទុកចន្លោះពេលខ្លះ សម្រាប់សកម្មភាពទាំងអស់នេះ ព្រោះអូនៗនៅតូច អាចនឹងឆ្ងល់ច្រើន ម្យ៉ាងទៀតវាជាឱកាសយើងបង្កើនភាពស្និតស្នាលថែមមួយកម្រិតទៀតជាមួយកូន។
ស្លៀកពាក់ធូរៗ និងស្រួលខ្លួនឲ្យអូនៗ កុំភ្លេចខោទឹកនោម ព្រោះខ្លាចអូនៗត្រូវការបត់ជើងបន្ទាន់ នៅពេលធ្វើដំណើរ ពិសេសពេលនៅលើយន្តហោះ។ បើរៀបចំផែនការនេះរួចរាល់ ដំណើរកំសាន្តប្រាកដជាសប្បាយរីករាយ។
២- របស់ចាំបាច់គួររៀបចំទុក

ដាក់ក្រដាសជូតសម្លាប់បាក់តេរី និងទឹកលាងដៃនៅក្នុងកាបូប ព្រោះយើងអាចត្រូវការវាចាំបាច់ រាល់ពេលបាយ ឬពេលគ្មានកន្លែងលាងដៃនៅជិតៗយើង។ ក្មេងតូចជាធម្មតាខ្សោយអ៊ីចឹងហើយ ហេតុនេះគួរតែយកថ្នាំប្រើទូទៅ មួយចំនួនតាមខ្លួនផង។ ក្រៅពីនេះ ទែម៉ូម៉ែត្រ ក៏សំខាន់ណាស់ដែរ ព្រោះអាចជួយស្ទង់កម្តៅអូនៗគ្រប់ពេល ទាំងពេលនៅលើយន្តហោះ។
មួយទៀត គួរតែយករបស់លេងអូនៗទៅជាមួយផង ព្រោះអំឡុងពេលនៅលើយន្តហោះ ឬនៅក្នុងឡាន អាចធ្វើឲ្យអារម្មណ៍អូនៗធុញទ្រាន់ ប្រាកដជារករឿងនេះ រករឿងនោះ ហេតុនេះគួរមាន សៀវភៅគូររូប ទូរសព្ទ័មានហ្គេម និងកម្មវិធីច្រើនដើម្បីបន្លប់អូនៗ។ បើមិនចឹង ដំណើរកម្សាន្តតច្បាស់ជា មានមេរំខានចេញមុខហើយ ក៏លេងសប្បាយទៀតដែរ។
៣- អូនៗត្រូវនៅក្បែរខ្លួនជានិច្ច

ធ្វើដំណើរកម្សាន្ត ជាធម្មតា តែងធ្វើដំណើរទៅកន្លែងដែលថ្មី ហេតុនេះបើកូនយើងនៅតូចៗនៅឡើយ ត្រូវត្រៀមសម្រាប់ករណីមានរឿងអ្វីមួយកើតឡើងជាយថាហេតុ។ អាចទុកក្រដាសមានសរសេរឈ្មោះ និងលេខទូរសព័្ទ ឈ្មោះសណ្ឋាគារ ទុកក្នុងហោប៉ៅអូនៗ ឬអាចសរសេរផ្ទាល់នៅដៃក៏បាន ព្រោះបាត់កូនពេលដើរកម្សាន្ត ជាសុបិន្តអាក្រក់បំផុត សម្រាប់ប៉ាម៉ាក់គ្រប់រូប៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ទោះដើរលេងច្រើនប៉ុនណា ក៏មិនបារម្ភខ្លាចឈឺ បើចេះតិចនិកទាំងនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


