សុខភាព
ដើរលេងឆ្ងាយៗចំថ្ងៃមកខែ ដឹងថាប៉ះពាល់ ប៉ុនណាអត់ស្រីៗ?
ស្រីៗគ្នាយើងទើបយល់អារម្មណ៍មួយនេះ ចង់ទៅណាមកប៉ះចំថ្ងៃមករដូវ ធ្វើឲ្យអារម្មណ៍មិនសូវល្អ ធុញ នៅផ្ទះប្រសើរជាង ប៉ុន្តែគ្នាយើងខ្លះទៀតគិតថា ដើរលេងប៉ះថ្ងៃមករដូវជារឿងធម្មតា។ វាអាចនាំឲ្យប៉ះពាល់សុខភាពយើង។ “Hello គ្រូពេទ្យ” នឹងបង្ហាញចំណុចប៉ះពាល់ខ្លះៗសម្រាប់គ្នាយើងដើរលេងប៉ះថ្ងៃមកខែ៖

១ ពេលវេលាខុសគ្នាប៉ះពាល់ការមករដូវ
គ្រប់ពេលយើងធ្វើដំណើរកម្សាន្តឆ្លងកាត់តំបន់ខុសម៉ោងគ្នា (ដើរលេងឆ្លងប្រទេស) នាឡិកាក្នុងខ្លួនយើង ក៏អាចប៉ះពាល់ដូចគ្នា គឺត្រូវផ្លាស់ប្តូរដើម្បីសម្របជាមួយបរិយាកាសថ្មី។ ការផ្លាស់ប្តូរទាំងនោះបណ្តាលឲ្យយើងនឿយហត់ និងនាំឲ្យរដូវខុសពីប្រក្រតីដូចជា៖
– ឈាមរដូវច្រើនជាងមុន
– ធ្លាក់ឈាមរដូវយូរជាងធម្មតា
– អាចមករដូវ២ដងក្នុងមួយខែក៏មាន។
២ ទម្លាប់ញ៉ាំអាហារ
សាកល្បងជាមួយម្ហូបរសជាតិថ្មីៗ ជារឿងពិសេសសម្រាប់ដំណើរកម្សាន្ត។ ប៉ុន្តែ ពេលយើងមានផ្លាស់ប្តូររបបអាហារ ដូចជា មិនញ៉ាំអាហារព្រឹក ដោយជំនួសវិញដោយអាហារប្រចាំតំបន់ នោះនឹងនាំឲ្យបាត់បង់សារជាតិចិញ្ចឹមចាំបាច់ប្រចាំថ្ងៃ។ មួយទៀត អាចនាំឲ្យយើងផឹកគ្រឿងស្រវឹងច្រើនជាងមុនក៏ថាបាន។
ទាំងនេះសុទ្ធតែប៉ះពាល់ច្រើនដល់សុខភាព អ៊ីចឹងព្យាយាមរក្សាតុល្យភាពអាហាររបស់យើង គ្រប់ពេលចង់ភ្លក់អាហារថ្មីៗទាំងនោះ។ ញ៉ាំបន្លែ និងផ្លែឈើឲ្យបានច្រើនជាងមុន។ កុំភ្លេចញ៉ាំអាហារសម្បូរជាតិដែក ត្រី ជាដើម។
៣ ហាត់ប្រាណ
អំឡុងពេលធ្វើដំណើរកម្សាន្ត ទម្លាប់ហាត់ប្រាណអាចនឹងផ្លាស់ប្តូរផងដែរ។ បើអ៊ីចឹង គួរជ្រើសរើសការហាត់ប្រាណសាមញ្ញ ដូចជា ជិះកង់ ហែលទឹក។ មិនតែប៉ុណ្ណោះ វាអាចជួយសម្រួលរោគសញ្ញាពេលមករដូវ ដូចជា ក្អួត ចង្អោរ និងឈឺចង្កេះជាដើម។

៤ ស្ត្រេស និងការមករដូវ
ករណីដើរលេង តែទៅធ្វើការ គ្នាយើងអាចជួបរឿងស្ត្រេសជាច្រើន។ ពេលអារម្មណ៍ស្ត្រេស រាងកាយបញ្ចេញអ័រម៉ូន គ័រទីហ្ស៊ុល (Cortisol) និងអង់ដ្រេណាលីន (Adrenalin)។ អ័រម៉ូនគ័រទីហ្ស៊ុល ធ្វើឲ្យខួរក្បាលមិនអាចបញ្ចេញអ័រម៉ូនអឺស្ត្រូហ្សែន (estrogen) និង ប្រូស្ដេស្ដេរ៉ូន (progesterone) បាន ហើយនៅពេលយើងគ្មានអ័រម៉ូនទាំងនេះ រដូវនឹងមិនអាចកើតឡើងបានដូចគ្នា។
ស្ត្រេសអាចធ្វើឲ្យប៉ះពាល់ដល់ឈាមនៅក្នុងខ្លួន អាចធ្លាក់ឈាមរដូវតិច ឬច្រើនជាងមុន។ បើអ៊ីចឹង ស្រីៗគ្នាយើងគួររៀនគ្រប់គ្រងអារម្មណ៍ ព្យាយាមគិតរឿងវិជ្ជមានឲ្យបានច្រើន ត្រូវញ៉ាំអាហារសុខភាព និងហាត់ប្រាណឲ្យបានច្រើន៕
ចុចអាន៖ធ្លាក់កំណកឈាមធំៗពេលមករដូវ បណ្ដាលមកពីអ្វី?
ចុចអាន៖ទោះដើរលេងច្រើនប៉ុនណា ក៏មិនបារម្ភខ្លាចឈឺ បើចេះតិចនិកទាំងនេះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២២ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៦ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា២ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


