Connect with us

សុខភាព

អ្នកមិនចាក់វ៉ាក់សាំង ហើយឆ្លងកូវីដ មានអត្រាស្លាប់ខ្លាំងជាង អ្នកបានចាក់ដល់ទៅ ៣២ដង 

បានផុស

នៅ

អ្នកឆ្លងកូវីដ មិនបានទទួលថ្នាំបង្ការ មានអត្រាស្លាប់ច្រើនជាង អ្នកបានចាក់វ៉ាក់សាំង២ដូស រហូតដល់ទៅ៣២ដងឯណោះ។ នេះបើយោងតាមការបញ្ចេញតួលេខផ្លូវការរបស់ចក្រភពអង់គ្លេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍របស់ការិយាល័យស្ថិតិជាតិ (ONS) បានរកឃើញថា អត្រាមរណភាព ទាក់ទងនឹងជំងឺកូវីដ-១៩ នៅប្រទេសអង់គ្លេស ក្នុងចំណោមមនុស្សពេញវ័យដែលមិនបានចាក់វ៉ាក់សាំងគឺ ៨៤៩.៧ ក្នុង ១០០,០០០។ បើប្រៀបធៀបទៅ អត្រានេះគឺមានត្រឹមតែ ២៦.២ ប៉ុណ្ណោះសម្រាប់មនុស្សដែលចាក់វ៉ាក់សាំងពេញលេញ និង ១០៥.៣ សម្រាប់មនុស្សពេញវ័យដែលទើបបានចាក់ដូសទី១។

តួលេខនៃការស្លាប់នេះ គឺត្រូវបានកត់ត្រានៅចន្លោះថ្ងៃទី២ខែមករា ដល់ថ្ងៃទី២៤ខែកញ្ញាឆ្នាំនេះ ពោលរាប់បញ្ចូលទាំងពេលមានការកើនឡើងនៃករណីឆ្លងកូវីដរលកទីពីរផងដែរ នៅពេលមនុស្សពេញវ័យរាប់លាននាក់ មិនទាន់មានសិទ្ធិចាក់វ៉ាក់សាំងនៅឡើយ។

មនុស្សដែលត្រូវបានរាប់បញ្ចូល គឺជាអ្នកដែលបានចាក់វ៉ាក់សាំងតែមួយដូស ឬពីរដូស ក្រោយចាក់បាន២១ថ្ងៃ ដោយសារតែនេះជារយៈពេលដែលអង់ទីគ័រចាប់ផ្តើមបញ្ចេញ និងការពារប្រឆាំងមេរោគ។

ស្របពេលជាមួយគ្នានោះដែរ អ្នកជំនាញបានប្រកាសថា លទ្ធផលនេះជាភស្តុតាងច្បាស់ៗដែលគ្រប់គ្នាគួរតែចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ដឹងអត់ វ៉ាក់សាំងរុស្ស៊ី ៥ ប្រភេទដែល កម្ពុជា អនុញ្ញាតប្រើប្រាស់បន្ទាន់ ក៏មានចាក់មួយដូសដែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម