ព័ត៌មានអន្ដរជាតិ
លោក ពូទីន ថា ឆ្នាំក្រោយ រុស្ស៊ី នឹងមានមីស៊ីលល្បឿនលឿនជាងសំឡេង ហើយមិនបាច់ស្ទាក់ចាប់ទេ
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និយាយថា កងទ័ពជើងទឹករបស់ប្រទេសលោកនឹងចាប់ផ្តើមដាក់ពង្រាយមីស៊ីលល្បឿនលឿនជាងសំឡេងនៅឆ្នាំក្រោយ ។

លោក ពូទីន បានប្រកាសប្រាប់មន្ត្រីការពារជាតិកំពូលនៅទីក្រុង Sochi កាលពីថ្ងៃពុធថា ការសាកល្បងកាំជ្រួចមីស៊ីលល្បឿនលឿនជាងសំឡេង Zircon កាន់តែខិតជិតមកដល់ហើយ ។
លោក ពូទីន បាននិយាយថា នៅក្នុងការសាកល្បង កាំជ្រួចមីស៊ីលដែលបាញ់ចេញពីនាវាមុជទឹក និងកប៉ាល់លើដីបានទទួលជោគជ័យក្នុងការវាយលុកគោលដៅចំៗទាំងដែនគោក និងសមុទ្រ ។

កាលពីខែតុលា ក្រសួងការពារជាតិរុស្ស៊ីបានបញ្ចេញវីដេអូការបាញ់សាកល្បងដោយជោគជ័យ នៃមីស៊ីលល្បឿនលឿនជាងសំឡេងពីនាវាមុជទឹក ។
លោក ពូទីន បញ្ជាក់ថា មីស៊ីលនេះធ្វើដំណើរក្នុងល្បឿនលឿនជាងសំឡេងច្រើនជាង ៥ ដង ។ មីស៊ីលទាំងនេះត្រូវបានគេរាយការណ៍ថា ពិបាកស្ទាក់ចាប់ ព្រោះវាអាចផ្លាស់ប្តូរគន្លងនៅក្នុងការហោះហើរ ។

ស្របពេលជាមួយគ្នានេះ លោក ពូទីន ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអភិវឌ្ឍន៍ និងណែនាំបច្ចេកវិទ្យាសម្រាប់សព្វាវុធថ្មីៗ ដែលមានសមត្ថភាពទប់ទល់នឹងការគំរាមកំហែងផ្នែកយោធាពីសត្រូវបរទេស ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងចិនក៏កំពុងអភិវឌ្ឍមីស៊ីលល្បឿនលឿនជាងសំឡេងផងដែរ ខណៈកូរ៉េខាងជើងបានអះអាងថា បានបាញ់សាកល្បងមីស៊ីលមួយគ្រាប់ក្នុងខែកញ្ញា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ លោក បៃដិន ថាឲ្យមេដឹកនាំចិន និងរុស្ស៊ីចំៗ ចំពោះការខកខាន កិច្ចប្រជុំកំពូលស្ដីពីអាកាសធាតុ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១២ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


