ចរាចរណ៍
ខេត្តព្រះសីហនុឈរលំដាប់ថ្នាក់លេខ១ ទទួលបានទេសចរផ្ទៃក្នុងច្រើនជាងគេ
នៅក្នុងចុងសប្តាហ៍ទី១ នៃខែវិច្ឆិកានេះ ខេត្តព្រះសីហនុបានឈរលំដាប់ថ្នាក់លេខ១ ទទួលបានទេសចរផ្ទៃក្នុងច្រើនជាងគេ ទោះបីពុំមានថ្ងៃឈប់សម្រាកជាបុណ្យជាតិក៏ដោយ។ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា ចាប់ពីថ្ងៃទី៦-៧ ខែវិច្ឆិកា កម្ពុជាទទួលបានភ្ញៀវសរុបជាង ១៧ ម៉ឺននាក់ ក្នុងនោះភ្ញៀវទេសចរជាតិ ១៦៩ ៥៣២ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងជាង ៥ ម៉ឺននាក់។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ភ្ញៀវទេសចរទាំងនោះបានទៅកម្សាន្តនៅខេត្តព្រះសីហនុចំនួន ៣៧ ៦៤១ នាក់ នៅក្នុងរាជធានីភ្នំពេញ ៣៥ ២១០ នាក់ ខេត្តកំពតជាង ១ ម៉ឺន ៦ ពាន់នាក់ ខេត្តសៀមរាបជាង ១ ម៉ឺន ៥ ពាន់នាក់ និងខេត្តពោធិ៍សាត់ជាង១ម៉ឺននាក់។
លោករដ្ឋមន្ត្រីបន្តថា៖ ចរន្តភ្ញៀវទេសចរផ្ទៃក្នុងនៅតែមានភាពសកម្មនៅរៀងរាល់ចុងសប្តាហ៍ បើទោះបីពុំមានថ្ងៃឈប់សម្រាកជាបុណ្យជាតិ”។

លោករដ្ឋមន្ត្រីបានបន្តទៀតថា ចំពោះមូលដ្ឋានអាជីវកម្មទេសចរណ៍ដែលបានផ្អាកសកម្មភាពកន្លងមក ក៏បានរៀបចំដើម្បីទទួលភ្ញៀវទេសចរ ក៏ដូចជាត្រៀមខ្លួនទទួលភ្ញៀវទេសចរនាពេលថ្ងៃឈប់សម្រាកព្រះរាជពិធីបុណ្យអុំទូក ខាងមុខនេះផងដែរ”។
លោក រដ្ឋមន្ត្រី កត់សម្គាល់ថា ទាំងម្ចាស់មូលដ្ឋានអាជីវកម្ម និងភ្ញៀវទេសចរមានការយល់ដឹងកាន់តែប្រសើរ និងបានចូលរួមអនុវត្តវិធានការនានាកាន់តែសកម្ម ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ស្របពេលដែលរដ្ឋបាលរាជធានី-ខេត្ត មន្ទីរទេសចរណ៍ បានបន្តជំរុញការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមាឱ្យបានគ្រប់មូលដ្ឋានអាជីវកម្ម។

គួរបញ្ជាក់ថា រាជរដ្ឋាលកម្ពុជា រំពឹងថាលំហូរភ្ញៀវទេសចរផ្ទៃក្នុងនឹងងើបឡើងវិញប្រមាណ ១១ លាននាក់ នៅឆ្នាំ ២០២៣ បន្ទាប់ពីការបើកទទួលភ្ញៀវទេសចរបរទេសវ៉ាក់សាំងក្នុងក្របខ័ណ្ឌនៅទូទាំងប្រទេស ក្រោយគម្រោងសាកល្បងទៅលើខេត្តព្រះសីហនុ និងតំបន់តារាសាគរនៃខេត្តកោះកុងនៅចុងខែវិច្ឆិកាខាងមុខនេះ និងខេត្តសៀមរាបនៅខែមករា ឆ្នាំ ២០២២ ខាងមុខ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


