កីឡា
ប្រដាល់សកល ដាក់គោលដៅ យកឱ្យបានមេដាយមាស១ នៅស៊ីហ្គេម២០២៣
លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានបង្ហាញនូវគោលដៅរបស់សហព័ន្ធ សម្រាប់គោលដៅស៊ីហ្គេម ២លើកចំពោះមុខនេះ ដោយប្តេជ្ញាបង្កើនមេដាយ នៅស៊ីហ្គេមនាប្រទេសវៀតណាម នៅឆ្នាំ២០២២ និងគោលដៅ បង្កើតប្រវត្តិសាស្ត្រថ្មីមួយ គឺប្រឹងប្រែងធ្វើយ៉ាងណាឲ្យឈ្នះមេដាយ មាស១គ្រឿង ក្នុងឋានៈជាម្ចាស់ផ្ទះ ស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣។

ការដាក់ចេញនូវផែនការយុទ្ធសាស្ត្រ ក្នុងការប្រជែងមេដាយនេះ គឺដោយយោងទៅ លើការខិតខំយ៉ាងខ្លាំងក្លា តាមរយៈការបោះជំរំហ្វឹកហាត់ត្រៀមរបស់ក្រុមជម្រើស ជាតិប្រដាល់សកលកម្ពុជា និងការបង្កើតព្រឹត្តិការណ៍ប្រដាល់ថ្មីមួយ គឺ Ultimate Boxing Championship និងកំពុងស្នើសុំឱ្យមានការប្រកួតប្រចាំសប្តាហ៍ នៅ ក្នុងការប្រកួតកីឡាប្រដាល់គុនខ្មែរ តាមបណ្តាស្ថានីយទូរទស្សន៍នានា នៅក្នុងស្រុក។

លោក ប៊ុយ សុភ័ណ្ឌ អះអាងថា សម្រាប់ការត្រៀមចូលរួមប្រកួតប្រជែងមេដាយ នៅក្នុងស៊ីហ្គេម លើកទី៣១ នាខែឧសភា ឆ្នាំ២០២២ នៅប្រទេសវៀតណាម គឺសហព័ន្ធប្រដាល់សកលកម្ពុជាគ្រោងនឹងបញ្ជូនកីឡាករ កីឡាការិនីចន្លោះពី៨ទៅ៩នាក់ នៅក្នុងព្រឹត្តិការណ៍ រៀងរាល់២ឆ្នាំម្តងមួយនេះ ដោយម្ចាស់ផ្ទះវៀតណាមបានលើក ពេលពីចុងឆ្នាំ២០២១ទៅអំឡុងពាក់ កណ្តាលឆ្នាំ២០២២ ដោយសារវិបត្តិជំងឺកូវីដ-១៩។ សូមបញ្ជាក់ថា ក្រុមជម្រើសជាតិប្រដាល់សកលកម្ពុជា ប្រចាំឆ្នាំ២០២១ មានចំនួនសរុប ១៣នាក់ ក្នុងនោះមានកីឡាការិនី២នាក់ និងមានកីឡាករចំនួន ១១នាក់ ដែលកំពុងហ្វឹកហាត់នៅនាយកដ្ឋានអង្គរក្ស និងកីឡាករម្នាក់ទៀតកំពុងហ្វឹកហាត់នៅប្រទេសវៀតណាម។

លោកបន្ថែមថា សហព័ន្ធនឹងព្យាយាមឱ្យអស់ពីលទ្ធភាព ដើម្បីពង្រឹងសមត្ថភាពកីឡាករ កីឡាការិនីជម្រើសជាតិឱ្យដណ្តើមមេដាយបានច្រើន ឬឈានទៅរកមេដាយកម្រិតខ្ពស់ជាងស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន កាលពីឆ្នាំ២០១៩ ដោយធ្លាប់ដណ្តើមបានមេដាយសំរឹទ្ធចំនួន ៥គ្រឿង។ លោក ប៊ុយ សុភ័ណ្ឌ បានដាក់ក្តីសង្ឃឹម ថា ក្រុមជម្រើសជាតិប្រដាល់សកលកម្ពុជា នឹងអាចមានលទ្ធភាពប្រជែងបានមេដាយច្រើន ជាងស៊ីហ្គេមកន្លងមក ដើម្បីបំបែកកំណត់ត្រាថ្មីមួយរបស់ប្រភេទកីឡាប្រដាល់សកល។ ស៊ីហ្គេម លើកទី៣១ នៅវៀតណាម គឺជាហ្គេមយុទ្ធសាស្ត្រចុងក្រោយ ដើម្បីកំណត់គោលដៅការទទួលធ្វើម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ នៅកម្ពុជា ដោយសហព័ន្ធជំនាញ មួយនេះនឹងបន្តពង្រឹងបច្ចេកទេសរបស់ក្រុមជម្រើស ជាតិ ដែលកំពុងហ្វឹកហាត់ក្នុងស្រុក និងកីឡាករកំពុងហ្វឹកហាត់នៅក្រៅប្រទេស (ទម្ងន់៩០គីឡូក្រាម) ធ្វើយ៉ាងណាឲ្យប្រជែងបានមេដាយមាស១គ្រឿង ក្នុងឋានៈជាម្ចាស់ផ្ទះជាប្រវត្តិសាស្ត្រជាលើកដំបូងរបស់ខ្លួន៕
អត្ថបទ៖ វិសិទ្ធ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


